គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្ដេជ្ញាចិត្តកាត់បន្ថយចំពោះអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ឲ្យនៅកម្រិតទាបបំផុត
February 04, 2021    អ្នកទស្សនា :

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងប្រធាន គណៈកម្មាធិកាជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការកាត់បន្ថយអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ឲ្យមកនៅត្រឹមតែ៤នាក់ ក្នុង១ថ្ងៃ ខណៈបច្ចុប្បន្ននេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ គិតជាមធ្យម ៥ទៅ ៦នាក់ ក្នុង១ថ្ងៃ។

សម្ដេចក្រឡាហោម ស ខេង បានធ្វើការប្ដេជ្ញាចិត្តបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងមហាផ្ទៃ។

ដើម្បីបន្ដសម្រេចជោគជ័យលើការងារទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា សម្ដេចក្រឡាហោម ស ខេង ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដូចជា ៖

ទី១-ស្នើគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្ដរជាតិ ប្រព័ន្ធផ្សព្វផ្សាយនានា សិល្បះករ សិល្បះការនី គ្រឹស្ថានសិក្សាគ្រប់កម្រិក ក្រុមហ៊ុន រោងចក្រ សហគ្រាស និងវិស័យឯកជន ខិតខំអប់រំ ផ្សព្វផ្សាយច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក។

ទី២-ស្នើសមាជិក សមាជិកា ដែលជាតំណាងក្រសួង ស្ថាប័នក្នុងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ត្រូវជួយលើការងារសុវត្ថិភាពចរាចរណ៍តាមកិច្ចការពាក់ព័ន្ធនឹងជំនាញរបស់ក្រសួង ស្ថាប័ន ជាពិសេស ជួយអប់រំផ្សព្វផ្សាយ លើកកកម្ពស់សុវត្ថិភាពចរាចរណ៍ដល់មន្ដ្រីរាជការ និយោជិត ក្នុងស្ថាប័នរបស់ខ្លួន។

ទី៣-ស្នើក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជួយផ្ដល់ថវិកាកម្មវិធីនៅក្នុងកញ្ចប់ថវិការបស់រាជធានី-ខេត្ត សម្រាប់អនុវត្តការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកថ្នាក់រាជធានី-ខេត្ត ឲ្យមានប្រសិទ្ធភាពខ្ពស់។

និងទី៤-ស្នើក្រសួងអប់រំយុវជន និងកីឡា ជួយក្រើនរំលឹកដល់លោកគ្រូ អ្នកគ្រូ គ្រឹះស្ថានសិក្សាគ្រប់គម្រិត និងសិ ស្ស និស្សិត ឲ្យយកចិត្តទុកដាក់គោរពច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកឲ្យបានជាប់ជាប្រចាំនៅមុនពេលចេញពីរៀន។

សូមជម្រាបថា យោងតាមរបាយការណ៍បូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឆ្នាំ២០២០ បានកើតឡើងចំនួន ៣.១ ៧៩លើក បណ្ដាលឲ្យស្លាប់ចំនួន ១.៦៤៦នាក់ និងរបួសចំនួន ៤.៦៨៦នាក់ (របួសធ្ងន់ ២.៩០៨នាក់)។អ្នកស្លាប់ភាគច្រើននៅរាធានីភ្នំពេញ ចំនួន ២៩៩នាក់ ខេត្តកណ្ដាលចំនួន ១២៥នាក់ និងខេត្តកំពង់ធំចំនួន ៩៨នាក់។ មូលហេតុបណ្ដាលឲ្យមានគ្រោះថ្នាក់ គឺបើកបរលើសល្បឿនកំណត់ ៣៣% មិនគោរពសិទ្ធិ ២៤% មិនប្រកាន់ស្ដាំ ១៥% វ៉ាជែង ១០% បត់ ៩% ស្រវឹង ៥% កត្តាយានយន្ដ ៣% និងងងុយ ១%៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ