អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំឆ្នាំ២០២០ និងទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំ២០២១
February 03, 2021    អ្នកទស្សនា :

នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំឆ្នាំ២០២០ និងទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំ២០២១របស់អគ្គាធិការដ្ឋាន។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ នាព្រឹកថ្ងៃពុធទី៣ ខែកុម្ភៈ ឆ្នាំ២០២១។

បន្ទាប់ពីកិច្ចប្រជុំពិភាក្សារួចមក ឯកឧត្តមអគ្គាធិការ បានមានប្រសាសន៍ណែនាំប្រធាននាយកដ្ឋាន ពង្រឹងពីរបៀបរបបការងារ ពិនិត្យកំណត់លក្ខខណ្ឌការងារ បែងចែកការងារដល់មន្ត្រីទៅតាមនិស្ស័យ បណ្តុះបណ្តាលមន្ត្រី និងវិភាគមុខងារ។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គាធិការ បានស្នើឯកឧត្ដម លោកជំទាវ ប្រធាននាយកដ្ឋាន ស្រាវជ្រាវរកឯកសារ ច្បាប់នានាពាក់ព័ន្ធការធ្វើអធិការកិច្ច តាមបណ្តាប្រទេសដែលកំពុងអនុវត្ត ដើម្បីបានជាធាតុចូលថ្មីបន្ថែមទៀត។

ឯកឧត្តមអគ្គាធិការ មានប្រសាសន៍អំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រី អនុវត្តតួនាទីភារកិច្ចប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ គោលការណ៍ច្បាប់ ជៀសវាងមានកំហុសនាំឲ្យមានទណ្ឌកម្មដល់ខ្លួន និងអនុវត្តការងារដោយទន់ភ្លន់តែមិនទន់ជ្រោយ កុំរុញរាដោយឈរលើគោលការណ៍ច្បាប់ជាមូលដ្ឋាន។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមអគ្គាធិការមានប្រសាសន៍សង្កត់ធ្ងន់ ដោយសូមអំពាវនាវដល់សាធារណៈជន ឬមន្ត្រី បើសិនបានជួបផ្ទាល់ ឬទទួលដំណឹងថា មានជន ឬមន្ត្រីណាម្នាក់ ក្លែងអះអាងថាខ្លួនជាមន្ត្រីអធិការកិច្ច ឬអគ្គាធិការដ្ឋាន ក្រសួងមហាផៃ្ទ ក្នុងគោលបំណងដើម្បីស្វែងរកលាភសក្ការៈ ផលប្រយោជន៍ សន្យាណាមួយ ឬបង្ខំឲ្យធ្វើអ្វីមួយ សូមរាយការណ៍មកជាបន្ទាន់តាមលេខទូរស័ព្ទ: ០១២ ៦៣៥ ៧៧៧ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ កន្លងមកមានជនខិលខូចមួយចំនួនបានក្លែងអះអាងថាខ្លួនជាមន្ត្រីអធិការកិច្ច ឬអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានបោកប្រាស់ ឬសន្យាណាមួយជាមួយប្រជាពលរដ្ឋ ដើម្បីប្រយោជន៍របស់ពួកគេ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ