សម្ដេចក្រឡាហោម ស ខេង ៖ ថវិកាលើកទឹកចិត្តចំពោះនគរបាលដែលផាកពិន័យ ត្រូវបើកតាមរយៈធនាគារ ប៉ុន្ដែករណីមិនទទួលបានត្រូវរាយការណ៍ជូនសម្ដេច
February 02, 2021    អ្នកទស្សនា :

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានប្រសាសន៍ថា ថវិកាលើកចិត្តចំពោះនគរបាលដែលផាកពិន័យពីអ្នកមិនគោរពច្បាប់ចរាចរណ៍ គឺបើកតាមរយៈធនាគារ ប៉ុន្ដែបើនគរបាលណាមួយមិនទទួលបានថវិកានេះ ត្រូវរាយការណ៍ជូនសម្ដេចភ្លាមៗ ដើម្បីមានវិធានដោះស្រាយជូនពួកគាត់។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងពិធីទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៥ ដែលប្រារព្ធធ្វើនៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ថវិកាមួយចំនួនដែលបានផាកពិន័យពីច្បាប់ចរាចរណ៍ គឺត្រូវបានផ្ដល់មកឲ្យនគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ហើយថវិកាទាំងនោះមិនបើកតាមរយៈអង្គភាពរបស់ខ្លួនឡើយ គឺម្នាក់ៗត្រូវមានគណនីធនាគាររៀងៗខ្លួន។ សម្ដេចក្រឡាហោម ឧទាហរណ៍ថា «បើថវិកាមិនដល់នគរបាល យើងអ្នកទទួលខុសត្រូវដដែរ»។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ប៉ុន្ដែបើករណីអស់លោក (នគរបាលចរាចរណ៍) បើកលុយនៅធនាគារមិនបាន ព្រោះលុយក្នុងកុងអត់មាន សូមរាយការណ៍មកខ្ញុំ ហើយខ្ញុំបើកចំហរប្ដឹងមកខ្ញុំ ខ្ញុំនឹងទទួលដោះស្រាយ ប្រកបដោយភាពត្រឹមត្រូវ និងតម្លាភាព»។

បន្ថែមពីនេះទៀត សម្ដេចក្រឡាហោម ក៏បានរំលឹកថា នាពេលកន្លងមកនៅខេត្តមួយចំនួន ក៏មានករណីដូចខាងលើនេះដែរ ប៉ុន្ដែត្រូវបានដោះស្រាយជាបន្ដបន្ទាប់៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ