សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានអញ្ជើញចូលរួមអមព្រះរាជដំណើរព្រះករុណា ព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីពន្លត់ភ្លើងជ័យនៅវិមានឯករាជ្យ ខួបអនុស្សាវរីយ៍លើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
November 11, 2017    អ្នកទស្សនា :

រសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី បានអញ្ជើញចូលរួមអមព្រះរាជដំណើរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងពន្លត់ភ្លើងជ័យ និងដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ទាំងកងកម្លាំងនិងមន្ត្រីរដ្ឋបាលស៊ីវិលចំនួន ៥០រូប  ដើម្បីចូលរួមដង្ហែអមដំណើរព្រះមហាក្សត្រក្នុងពិធីពន្លត់ភ្លើងជ័យនៅវិមានឯករាជ្យ នៃខួបអនុស្សាវរីយ៍លើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០១៧។ ក្នុងពិធីបុណ្យទិវាឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០១៧នេះ មានការចូលរួមពីថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជា និងបណ្តាស្ថាប័នរដ្ឋទាំងអស់  ស្ថានទូតនានា អាជ្ញាធរ កងកម្លាំង មន្ត្រីស៊ីវិលគ្រប់លំដាប់ថ្នាក់ សិស្សានុសិស្ស ប្រជាពលរដ្ឋ 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ