ឯកឧត្តម អ៉ីវ លាង អញ្ជើញចុះសំណេះសំណាលតាមខ្នងផ្ទះជួបប្រជាពលរដ្ឋដែលជាអត្តសញ្ញាណក្រីក្របានទទួលការឧបត្ថម្ភកន្លងមក និងប្រជាពលរដ្ឋមួយចំនួនទៀតដើម្បីស្វែងយល់ពីជីវភាពការរស់នៅរបស់គាត់
January 23, 2021    អ្នកទស្សនា :

នៅព្រឹកថ្ងៃសៅរ៍ទី២៣ ខែមករា ឆ្នាំ២០២១ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ អញ្ជើញចុះសំណេះសំណាលតាមខ្នងផ្ទះជួបប្រជាពលរដ្ឋដែលជាអត្តសញ្ញាណក្រីក្របានទទួលការឧបត្ថម្ភកន្លងមក និងប្រជាពលរដ្ឋមួយចំនួនទៀតដើម្បីស្វែងយល់ពីជីវភាពការរស់នៅរបស់គាត់។

ឆ្លៀតឱកាសនោះ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវតែបន្ត អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានជាប់ជាប្រចាំ បើករណីមានបងប្អូន កូន ក្មួយ មកពីប្រទេសថៃ ឬក្រៅប្រទេស សូមរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរភ្លាម និងបានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តអនុវត្តចុះផ្សព្វផ្សាយអប់រំណែនាំដល់ ប្រជាពលរដ្ឋនៅវិធានការពារនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ឲ្យបានជាប់ជានិច្ចដើម្បីបង្ការ ទប់ស្កាត់ ក្នុងការឆ្លងនៅក្នុងសហគមន៍។ ទន្ទឹមនឹងនេះ ឯកឧត្តមបានណែនាំអាជ្ញាធរមូលដ្ឋានបន្តពិនិត្យស្វែងរកប្រជាពលរដ្ឋដែលជាជនក្រីក្រពិតប្រាកដ ដើម្បីជួយសម្រាលបន្ទុករបស់ពួកគាត់៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ