ក្រសួងមហាផ្ទៃ បន្តប្រជុំពិនិត្យ និងពិភាក្សាលើ៦មាត្រា នៃសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គល
January 25, 2021    អ្នកទស្សនា :

នារសៀលថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ បានបន្តបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ៦មាត្រា រួមមាន៖មាត្រា៣ នៃជំពូកទី១, មាត្រា៥ នៃជំពូកទី២, មាត្រា៩ និងមាត្រា១០ នៃជំពូកទី៣, មាត្រា១១ មាត្រា១២ មាត្រា១៣ នៃជំពូកទី៤ នៃសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គល ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកក្រុមប្រឹក្សានីតិកម្ម ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សានីតិកម្ម និងថ្នាក់ដឹកនាំនៃអគ្គនាយក នាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ។

ឯកឧត្តម ប៊ុន ហុន បានលើកឡើងថា កិច្ចប្រជុំនៅក្នុងថ្ងៃនេះគឺដើម្បីពិនិត្យ និងពិភាក្សាលើមាត្រានៃសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គលបន្តលើជំពូកទី៣។ អនុក្រឹត្យនេះដែរ យើងត្រូវបង្កើនការពិនិត្យឱ្យបានម៉ត់ចត់ ប្រយ័ត្នប្រយែងព្រោះសេចក្តីព្រាងអនុក្រឹត្យនេះគឺផ្តោតទៅលើការកំណត់អត្តសញ្ញាណបុគ្គលមុនការយកទៅប្រើប្រាស់ ធ្វើយ៉ាងណាកុំឱ្យប៉ះពាល់សិទ្ធិឯកជន។

ក្នុងឱកាសនោះដែរ ឯកឧត្តម តុប នេត អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏បានធ្វើសេចក្តីរាយការណ៍ និងលើកជាមតិយោបល់ក្នុងមាត្រា៣ នៃជំពូកទី១ លើចំណុចព័ត៌មានឯកជននៃ បុគ្គល សំដៅដល់បន្សំនៃទិន្នន័យដែលអាចឱ្យដឹងបានអំពីព័ត៌មានឯកជន ឬលក្ខណៈសម្ងាត់របស់បុគ្គលណាម្នាក់។ ព័ត៌មានឯកជន ឬលក្ខណៈសម្ងាត់របស់បុគ្គលអាចជាព័ត៌មានអំពីអាសយដ្ឋាន លេខទូរស័ព្ទ លេខអត្តអសញ្ញាណប័ណ្ណ ស្ថានភាពគ្រួសារ ស្ថានភាពសុខភាព ស្ថានភាពហិរញ្ញវត្ថុ និងនិន្នាការនយោបាយជាដើម។

សូមបញ្ជាក់ថា ៤ជំពូកដែលបានពិភាក្សា មានមាត្រាសរុប១៣ ហើយតាមរយៈកិច្ចប្រជុំពិភាក្សាកន្លងមក លើ៤ជំពូកនេះ បានសម្រេច៧មាត្រារួចហើយ នៅសល់ ៦មាត្រាត្រូវបានលើកមកជជែកពិភាក្សានៅក្នុងកិច្ចប្រជុំនាថ្ងៃនេះ។

សូមជម្រាបថា សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គលនេះ មាន៦ជំពូក និង១៦មាត្រា ហើយមានគោលបំណងកំណត់អំពីការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គលក្នុងគោលបំណងបម្រើផលប្រយោជន៍សាធារណៈលើកម្ពស់គុណភាពនៃការផ្តល់សេវា និងអភិវឌ្ឍជាតិ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអន្តសញ្ញាណបុគ្គល ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងមហានផ្ទៃ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ