ឯកឧត្តម សក់ សេដ្ឋា កោតសរសើរចំពោះគណៈកម្មាធិការប្រឡងប្រណាំងគោលនយោបាយ "ភូមិ-ឃុំ មានសុវត្ថិភាព ក្នុងការអនុវត្ថសកម្មភាពយ៉ាងសកម្មនាពេលកន្លងមក
January 18, 2021    អ្នកទស្សនា :

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយ(ភូមិ-ឃុំមានសុវត្ថិភាព) បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះសមាជិក សមាជិកា និងបានសម្តែងនូវការកោតសរសើរ ព្រមទាំងអរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការប្រឡងប្រណាំងអនុវត្តគោលនយោបាយ "ភូមិ-ឃុំ មានសុវត្ថិភាពដែលបានខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មធ្វើឱ្យគណៈកម្មាធិការអាចរៀបចំនូវរបាយការណ៍សេចក្តីព្រាងនៃការអនុវត្តគោលនយោបាយ "ភូមិ-ឃុំ មានសុវត្ថិភាពឆ្នាំ២០២០នេះបាន។

ឯកឧត្តមបានកោតសរសេីរបែបនេះ  ក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍លទ្ធផលការងារឆ្នាំ២០២០របស់ក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយ "ភូមិ-ឃុំ មានសុវត្ថិភាព" នារសៀលថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងមហាផ្ទៃ និងមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការរង អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។

សូមជម្រាបថា រាជរដ្ឋាភិបាល បានការដាក់ចេញនូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ដែលត្រូវបានអនុវត្តចាប់ពីចុងឆ្នាំ២០១០កន្លងមក គឺដើម្បីគាំទ្រដល់វិស័យសន្តិសុខជាតិ ដែលគោលនយោបាយនេះត្រូវបានក្លាយជាចលនាជាតិទទួលបានការគាំទ្រពីជនគ្រប់រូបនៅទូទាំងប្រទេស និងមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន សហគមន៍ ព្រមទាំងបានធ្វើឲ្យបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សង្គមកាន់តែមានភាពល្អប្រសើរជាលំដាប់ ហើយប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្តផងដែរ។

សូមបញ្ជាក់ផងដែរថា ការរួមចំណែកអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលឲ្យទទួលបានលទ្ធផលកាន់តែត្រចះត្រចង់ថែមទៀតនាឆ្នាំ២០២០កន្លងទៅ ក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ ភូមិ-ឃុំមានសុវត្ថិភាព - ក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃ បានប្រមូលផ្ដុំដឹកនាំប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវលទ្ធផលគួរឲ្យកត់សម្គាល់តាមរយៈ ការងារផ្សព្វផ្សាយផែនការ, ការរៀបចំវេទិកាសាធារណៈ, ការកសាងចលនាប្រជាការពារ, ការងារពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាល(ឃុំ-សង្កាត់) ជាដើម៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ