ឯកឧត្តម សក់ សេដ្ឋា គោរពជូនពរសម្តេចក្រឡាហោម ស ខេង ក្នុងឱកាសចម្រើនជន្មាយុ គម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ
January 15, 2021    អ្នកទស្សនា :

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃពិធីចម្រើនជន្មាយុ គម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ ឯកឧត្តម សក់ សេដ្ឋា និងលោកជំទាវ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ បារមីនៃវត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រោសព្រំ ប្រសិទ្ធិពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ គ្រប់ប្រការជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំខ្លាំងខ្លា បញ្ញាញាណឈ្លាសវៃ ជន្មាយុយឺនយូរ និងសម្រេចបានជ័យជម្នះគ្រប់ភារិច្ច ក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តម ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនថ្កុំថ្កើន រុងរឿងជានិរន្តរ៍តទៅ។

សូមសម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីជាទីស្រលាញ់ សមប្រកបដោយពុទ្ធពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ