អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំឆ្នាំ២០២០ និងទិសដៅការងារអនុវត្តបន្តសម្រាប់ ឆ្នាំ២០២១
January 06, 2021    អ្នកទស្សនា :

នៅព្រឹកថ្ងៃពុធទី៦ ខែមករា ឆ្នាំ២០២១នេះ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន មានបើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំឆ្នាំ២០២០ និងទិសដៅការងារអនុវត្តបន្តសម្រាប់ ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញ។

បន្ទាប់ពីអង្គប្រជុំពិភាក្សា ពិនិត្យកែសម្រួលខ្លឹមសារមួយចំនួនរួចមក ឯកឧត្តម អគ្គាធិការ បានប្រគល់ភារកិច្ចជូនឯកឧត្ដម ឧត្តមសេនីយ៍ឯក ឌុច សារឿន អគ្គាធិការរង ដឹកនាំក្រុមការងារជំនាញរៀបចំរបាយការណ៍នេះឡើងវិញ ព្រមទាំងពិនិត្យឡើងវិញចំពោះសកម្មភាពការងារឆ្នាំ២០២០ដែលមិនទាន់បានអនុវត្តកន្លងមក សូមដាក់បញ្ចូលទៅក្នុងផែនការសកម្មភាពឆ្នាំ២០២១នេះដើម្បីអនុវត្តបន្ត។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អគ្គាធិការ បានស្នើ ឯកឧត្តម លោកជំទាវ អគ្គាធិការរងទទួលផែនតាមនាយកដ្ឋាន ត្រូវយកចិត្តទុកដាក់ ពង្រឹងការងាររបស់នាយកដ្ឋាន ដោយមានរបៀបរបបប្រជុំ ពង្រឹងការអនុវត្តវិន័យ ការងាររបស់មន្ត្រី មានគំនិតផ្តើមផ្តើម ដើម្បីជម្រុញសកម្មភាពការងារឲ្យកាន់តែប្រសើរ ណែនាំមន្ត្រីក្រោមឱវាទ ត្រូវមានសាមគ្គីភាពគ្នា បណ្តុះបណ្តាលដល់គ្នា ចេះសហការគ្នា ជៀសវាងប្រកាន់បក្សពួក កុំយកអង្គភាពបម្រើប្រយោជន៍ផ្ទាល់ខ្លួន និងរក្សាកិត្តិយសរបស់អង្គភាព។

ឯកឧត្តម អគ្គាធិការ បានសង្កត់ធ្ងន់ដោយស្នើដល់ប្រធាននាយកដ្ឋាន ត្រូវធ្វើរបាយការណ៍មន្ត្រីដែលវត្តមាន អវត្តមាន មន្ត្រីជួយការងារថ្នាក់ដឹកនាំឱ្យបានច្បាស់លាស់ ដើម្បីមានមូលដ្ឋានក្នុងការគ្រប់គ្រងឱ្យបានល្អ លើកទឹកចិត្តជូន និងមានវិធានការនានា គោលដៅបង្កើនប្រសិទ្ធភាពការងារ ផលប្រយោជន៍ និងកិត្តិយសរបស់អង្គភាព។

មុនបញ្ចប់អង្គប្រជុំ ឯកឧត្តម អគ្គាធិការ បានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានខិតខំប្រឹងប្រែងបំពេញការងារតាមតួនាទី ភារកិច្ច ដោយការទទួលខុសត្រូវក្នុងរយៈពេល១ឆ្នាំកន្លងនេះ ដោយសម្រេចលទ្ធផលការងារជាបន្តបន្ទាប់ និងសង្ឃឹមថា ឆ្នាំថ្មី២០២១ នឹងបន្តកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីផលប្រយោជន៍អង្គភាព និងបានជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ទទួលបានជោគជ័យគ្រប់ភារកិច្ច៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ