ឯកឧត្តម កុល វីរក្ស និងឯកឧត្តម ដួង តារា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១០០០ គ្រួសារ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង
November 22, 2020    អ្នកទស្សនា :

ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង នាព្រឹកថ្ងៃសៅរ៍ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសង្កែ និងឯកឧត្តម ដួង តារា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១០០០ គ្រួសារ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង (ដែលរៀបចំធ្វើឡើងនៅលើ ០២ ទីតាំង) ដោយមួយគ្រួសារៗ ទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេះ ទឹកសុទ្ធ ១កេះ អាវ១ ត្រីខ ១យួរ ថវិកា ៥មុឺនរៀល។

ក្នុងឱកាសនោះ ឯកឧត្តម កុល វីរក្ស និងឯកឧត្តម ដួង តារា បាននាំយកនូវសេចក្តីផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចទាំងទ្វេ ដែលលោកតែងតែបានតាមដានប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះស្ថានភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តមក៏បានបញ្ជាក់ជូនបងប្អូនពីការអាក់ខានរៀបចំកម្មវិធីកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយដែលត្រូវយកមកធ្វើថ្ងៃនេះវិញ គឺដោយសារតែថ្នាក់ដឹកនាំយើងមួយចំនួនដែលមានភារកិច្ចក្នុងពិធីនេះត្រូវជាប់ធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា។

ជាមួយគ្នានេះដែរ ដោយសារស្ថានភាពកូវីដ-១៩ កំពុងមានសន្ទុះកើនឡើងនៅទូទាំងពិភពលោក ឯកឧត្តមរដ្ឋលេខាធិការក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តប្រកាន់ខ្ជាប់គោលការណ៍អនាម័យ និងស្តាប់តាមការណែនាំរបស់អាជ្ញាធរ ដើម្បីចៀសផុតពីជម្ងឺដ៏កាចសាហាវនានា ដែលនាំឲ្យប៉ះពាល់ដល់សុខភាពពិសេសនៅក្នុងគ្រាបន្ទាប់ពីការស្រកចុះនូវជំនន់ទឹកភ្លៀងនេះ និងសូមបងប្អូនខិតខំបង្កបង្កើនផលឡើងវិញ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងរកចំណូលក្នុងគ្រួសារ ព្រមទាំងរួមចំណែកជួយឲ្យមានស្ថេរភាពនៃសេដ្ឋកិច្ចជាតិ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ