ឯកឧត្តម​ ឡាំ​ ជា​ បន្តអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋ ចំនួន៣៨៦គ្រួសារ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
November 06, 2020    អ្នកទស្សនា :

នៅព្រឹកថ្ងៃសៅរ៍​ ទី​៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២០ ឯកឧត្តម​ ឡាំ​ ជា​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និងជាប្រធានក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយមូលដ្ឋានស្រុកគាស់ក្រឡ​ ខេត្តបាត់ដំបង ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន៣៨៦គ្រួសារ នៅឃុំឆ្នាល់មាន់​ និងឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលបាននឹងកំពុងទទួលរងគ្រោះ​ និងប៉ះពាល់ធ្ងន់ធ្ងរដល់ផលដំណាំស្ទេីរតែគ្រប់ប្រភេទដោយសារទឹកជំនន់។

ក្នុងឱកាសនោះ ឯកឧត្តម ឡាំ ជា ក៏បាននាំយកនូវជំនួយសប្បុរសធម៌របស់សប្បុរសជននៃអង្គការគាំពារសកលនៃកម្ពុជាចែកជូនប្រជាពលរដ្ឋរងគ្រោះរួមមាន: អង្ករ ចំនួន១៧,៦៤តោន,​ ថ្នាំពេទ្យជាអំណោយពីទូរទស្សន៍ប៉ុស្តិ៍លេខ៥​ ៣៨៦កញ្ចប់​ និងថវិការផ្ទាល់របស់ឯកឧត្តម​ រួមជាមួយប្រតិភូក្រុមការងាររាជរដ្ឋាភិបាល ក្នុងម្នាក់​ ១មុឺនរៀលផងដែរ។

ទោះបីជាមានភ្លៀងធ្លាក់ជោគជាំយ៉ាងណាក៏ដោយ​ ឯកឧត្តមប្រធានប្រតិភូរួមជាមួយបងប្អូនប្រជាពលរដ្ឋបានសំណេះសំណាល​ និងផ្តាំផ្ញេីសេចក្តីនឹករលឹកពីសំណាក់សម្តេចតេជោ​ និងសម្តេចក្រឡាហោមដល់បងប្អូនទាំងអស់គ្នាបានដោយភាពស្និតស្នាលបំផុត។

ជាចុងក្រោយឯកឧត្តម ឡាំ ជា ប្រធានក្រុមការងារបា​នប្រគល់អំណោយដល់ប្រជាពលរដ្ឋ​ និងថតរូបអនុស្សាវរីយ៍ជាមួយបងប្អូនទាំងអស់ដោយក្តីរីករាយ​ជាមួយអាកាសធាតុដ៏ត្រជាក់ត្រជុំ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ