ឯកឧត្តម សេង យូអ៊ាន់ អញ្ជើញចូលរួមក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋ ចំនួន២០០០គ្រួសារ នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង
November 05, 2020    អ្នកទស្សនា :

ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញវត្ថុ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកឯកភ្នំ បានអញ្ជើញចូលរួមជាមួយឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង អមដំណើរលោកជំទាវ ញ៉ែម សាខន ស ខេង ប្រធានកិត្តិយសក្រុមអ្នកម្តាយមនុស្សធម៌ ព្រមទាំងក្រុមការងារ បាននាំយកនូវអំណោយមនុស្សធម៌របស់អ្នកម្តាយមនុស្សធម៌ ដែលរួមមានសម្ភារប្រើប្រាស់ គ្រឿងបរិភោគឧបភោគ និងថវិកា ចែកជូនដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់ចំនួន ២០០០គ្រួសារ នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃអង្គារទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្នុងពិធីចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៍ជូនដល់គ្រួសាររងគ្រោះដោយសារជំនន់ទឹកភ្លៀងក្នុងឱកាសប្រកបដោយមនោសញ្ចេតនាអាណិតស្រលាញ់ជ្រាលជ្រៅ និងការយកចិត្តទុកដាក់ដ៏ខ្ពស់បំផុតរវាងថ្នាក់ដឹកនាំនាពេលនេះ ក៏មានការអញ្ជើញចូលរួមពី គណៈប្រតិភូអមដំណើរ ក្រុមប្រឹក្សា អភិបាលនៃគណ:អភិបាលខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកឯកភ្នំ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូបផងដែរ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ