ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររៀបចំសេចក្តីណែនាំអំពីការគ្រប់គ្រង និងការប្រើប្រាស់ត្រា
November 04, 2020    អ្នកទស្សនា :

នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃពុធ ទី០៤ ខែវិឆ្ឆិកា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិនិត្យ និង ពិភាក្សាលើសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររៀបចំសេចក្តីណែនាំអំពីការគ្រប់គ្រង និងការប្រើប្រាស់ត្រា ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររៀបចំសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររៀបចំ សេចក្តីណែនាំអំពីការគ្រប់គ្រង និងការប្រើប្រាស់ត្រា ដោយមានការចូលរួមពី អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធានក្រុមប្រឹក្សានីតិកម្ម អគ្គស្នងការរងនគរបាលជាតិ តំណាងបណ្ឌិត្យសភានគបាលកម្ពុជា ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានលើកឡើងថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងក្របខណ្ឌ ក្រុមការងាររៀបចំសេចក្តីណែនាំអំពីការគ្រប់គ្រង និងការប្រើប្រាស់ត្រា ដែលបង្កើតឡើងដោយសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ។ឯកឧត្តម បានបន្តថា បញ្ហាត្រានេះ កន្លងមក យើងមានការណែនាំ ជាបន្តបន្ទាប់ទាក់ទងទៅនឹងត្រាទឹក និងត្រាស្ងួត នៅតាមក្រសួងស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ-អង្គភាពផ្សេងៗ ព្រមទាំងទាក់ទងទៅនឹងគំនូរ និងទំហំនៃត្រា។ ជាមួយគ្នានេះឯកឧត្តម ក៏បានរៀបរាប់អំពីសាវតារបស់ត្រាខ្លះៗ ព្រមទាំងលើកឡើងពីសារៈសំខាន់ នៃការប្រើប្រាស់ត្រា នៅតាមក្រសួងស្ថាប័ន មន្ទីរ និងអង្ភភាពនានាផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៏នូវរបាយការណ៍ស្រាវជ្រាវរបស់នាយករដ្ឋានព័ត៌មានវិទ្យា  អំពីរបៀបរបបទូទៅនៃការរៀបចំត្រាទៅតាមសម័យកាល នឹងការវិត្តន៍ពីដំណាក់កាលនីមួយៗ នូវទម្រង់ និងរូបភាពរបស់ត្រានេះផងដែរ។

សូមបញ្ជាក់ថា ក្រុមការងាររៀបចំសេចក្តីណែនាំអំពីការគ្រប់គ្រង និងការប្រើប្រាស់ត្រា មានសមាសភាពដឹកនាំរួមមាន៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំ ក្រសួងមហាផ្ទៃ ជាប្រធាន ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធាន និងមានសមាជិកចំនួន ១៤រូបផ្សេងទៀត ដែលមានភារកិច្ចសិក្សាស្រាវជ្រាវប្រមូលព័ត៌មាន លិខិតស្នាមផ្សេងៗ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា ស្របតាមស្ថានភាពបច្ចុប្បន្ន សម្រាប់ការរៀបចំសេចក្តីណែនាំអំពីការគ្រប់គ្រង និងការប្រើប្រាស់ត្រានេះ ព្រមទាំងធ្វើរបាយការណ៍អំពីលទ្ធផលការងារ ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យសម្រេច និងផ្តល់យោបល់ណែនាំ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ