ព្រឹកថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍លទ្ធផលចុះអង្កេតស្រាវជ្រាវករណីមន្រ្តីចំនួន៥រូប គោរពស្នើសុំ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយរកយុត្តិធម៌ ដោយបានចោទប្រកាន់ប្រធានផ្ទាល់របស់ខ្លួនថា ដឹកនាំបញ្ជាតាមតែអារម្មណ៍ គ្មានមូលដ្ឋាន គ្មានគំនិតផ្តួចផ្ដើម គ្មានដោះស្រាយសមស្រប ប្រកាន់អត្តចរឹក គ្មានក្រមសីលធម៌ ប្រើពាក្យសំដីហិង្សា ស្តីបន្ទោសប្រមាថមាក់ងាយ បន្ទាបបន្ថោក អសីលធម៌ ព្រមទាំងបង្ខិតបង្ខំឱ្យគាត់លាលែងពីតំណែង និងផ្ទេរចេញពីអង្គភាព។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាននិងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ៕
ប្រភព៖ អគ្គាធិការដ្ឋាន