ឧត្តមសេនីយ៍ឯក​ នាក់​ យុទ្ធា​ ៖ យន្តការភូមិ​ ឃុំ​ សង្កា​ត់​ ស​​ គ្មានគ្រឿងញៀន​មានប្រសិទ្ធភាព​ត្រូវការចូលរួមជាចាំបាច់គ្រប់អ្នកពាក់ព័ន្ធនៅសហគមន៍មូលដ្ឋាននិងការគាំទ្រពីថ្នាក់ខេត្ត-ស្រុក
November 03, 2020    អ្នកទស្សនា :

ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក​ នាក់​ យុទ្ធា​ អគ្គលេខាធិការ​ស្តីទី​នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​មានប្រសាសន៍បែបនេះ​ពិធីបិទ​សិក្ខាសាលាស្តីពីការប្រសិទ្ធភាពពង្រឹងយន្តការភូមិ​ ឃុំ​ សង្កាត់​ ស​ គ្មានគ្រឿងញៀន​ នៅរសៀលថ្ងៃទី៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ នៅសាលាខេត្តព្រះវិហារ។

ក្រោយពីដាក់ឱ្យដំណេីរការនៅយន្តការភូមិ​ ឃុំ​ សង្កាត់​ ស​ គ្មានគ្រឿងញៀន​ដែលជាគំនិតផ្តួចផ្តេីមរបស់ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​រួចមក​ តំណាងពីតំណាងស្ថាប័ន​ អង្គភាពត្រួតពិនិត្យគ្រឿងញៀនពីថ្នាក់ជាតិ​ គណកម្មាធិការត្រូតពិនិត្យគ្រឿងញៀនខេត្តព្រះវិហារ​ ស្រុកជាំក្សាន្ត​ ស្រុកឆែប​ ឃុំជាំក្សាន្ត​ ឃុំកំពង់ស្រឡៅ​ បានធ្វេីការជជែកពិភាក្សាពិនិត្យសមិទ្ធិផលមួយឆ្នាំនៃការដាក់ឱ្យអនុវត្តនូវយន្តការភូមិឃុំសង្កាត់​ ស​ គ្មានគ្រឿងញៀន​ នូវការងារដែលសម្រេចបាន​ បញ្ហាប្រឈម​នានានៅមូលដ្ឋា​ននិងបន្តដាក់ទិសដៅការងារដេីម្បីរួមគ្នាដោះស្រាយ។

លោកជំទាវ​បណ្ឌិត​ សឿ​ សុជាតា​ អនុរដ្ឋលេខាធិការ​ ក្រសួងអប់រំ​ យុវជន​ និងកីឡា​ បានមានប្រសាសន៍ថា​ ប្រជាពលរដ្ឋល្អ​ ត្រូវមានសុខភាពល្អ​ មានសុវត្ថិភាព​ ដោយគ្មានគ្រឿងញៀន​ គ្មានអំពេីរហិង្សា​ទាំងក្នុងក្រុមគ្រួសារ​ និងសហគមន៍​។

ក្នុងឱកាសនោះ​ ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក​ នាក់​ យុទ្ធា​ បានមានប្រសាសន៍បន្តថា​ ការប្រយុទ្ធប្រឆាំងគ្រឿងញៀនទទួលបានជោគជ័យមិនអាចផ្តោតតែទៅលេីការងារបង្រ្កាបតែមុខបានទេ​ គឺត្រូវដេីរទៅជាមួយគ្នាជាពហុវិស័យ​មានការងារអប់រំផ្សព្វផ្សាយ​ ការងារព្យាបាល​ ស្តារនីតិសម្បទា​និងសមាហរណកម្ម​ ហេីយយន្តការភូមិ​ ឃុំ​ សង្កា​ត់​ ស​​ គ្មានគ្រឿងញៀន​មានប្រសិទ្ធភាព​ត្រូវការចូលរួមជាចាំបាច់គ្រប់អ្នកពាក់ព័ន្ធនៅសហគមន៍មូលដ្ឋាននិងការគាំទ្រពីថ្នាក់ស្រុក​-ខេត្ត។

ក្នុងឱកាសនោះ​ដែរ ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ នាក់​ យុទ្ធា​ បានមានប្រសាសន៍បន្តដោយថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ដែលបានបន្តរួមគ្នាអនុវត្តយន្តការភូមិឃុំសង្កាត់​ ស​ គ្មានគ្រឿងញៀន​ និងបានស្នេីសុំបន្តយន្តការអចិន្រ្តៃយ៍និងមានលទ្ធភាព​ សមត្ថភាព​ ក្នុងទប់ស្កាត់​ គ្រប់គ្រង​ និងដោះស្រាយបញ្ហាគ្រឿងញៀន​ បន្តបញ្ជូនសារអប់រំដល់ប្រជាពលរដ្ឋ​ បន្តផ្តល់សេវាព្យាបាល​ ស្តារនីតិសម្បទា​ និងសមាហរណកម្មដល់អ្នកប្រេីប្រាស់គ្រឿងញៀន​ បន្តអភិវឌ្ឍលេីកកម្ពស់ជីវភាពប្រជាពលរដ្ឋ​ បន្តគ្រប់គ្រងព័ត៌មាន​ មុខសញ្ញា​ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន​រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានមានវិធានការច្បាប់៕

ប្រភព: អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ