អាជ្ញាធរជាតិ និងអាជ្ញាធរខេត្តព្រះវិហាររួមគ្នាពង្រឹងយន្តការភូមិ ឃុំ សង្កាត់គ្មានគ្រឿងញៀនទប់ស្កាត់បទល្មេីសគ្រឿងញៀនឆ្លងកាត់ព្រំដែន
November 03, 2020    អ្នកទស្សនា :

ខេត្តព្រះវិហារ៖ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ នៅសាលាខេត្តព្រះវិហារ មានបេីកសិក្ខាសាលាស្តីពីការប្រសិទ្ធភាពពង្រឹងយន្តការភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន ក្រោមអធិបតីភាព ឯកឧត្ដម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការស្តីទី នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម មុត វិសុទ្ធនា អភិបាលរងខេត្ត តំណាងប្រធានគណកម្មាធិការត្រូតពិនិត្យគ្រឿងញៀនខេត្តព្រះវិហារដោយមានការចូលរួមពីតំណាងពីតំណាងស្ថាប័ន អង្គភាពត្រួតពិនិត្យគ្រឿងញៀនពីថ្នាក់ជាតិ គណកម្មាធិការត្រូតពិនិត្យគ្រឿងញៀនខេត្តព្រះវិហារ ស្រុកជាំក្សាន្ត ស្រុកឆែប ឃុំជាំក្សាន្ត ឃុំកំពង់ស្រឡៅ។

ឯកឧត្តម មុត វិសុទ្ធនា អភិបាលរង តំណាងគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះវិហារបានមានប្រសាសន៍ថាខេត្តព្រះវិហារនៅតែបន្តទទួលរងគ្រោះនូវការចរាចរគ្រឿងញៀនឆ្លងកាត់ពីឈ្មួញជួញដូរពីតំបន់ត្រីកោណមាសនិងប្រទេសឡាវតាមផ្លូវទឹកគោក ផ្លូវទឹកដែលសមត្ថកិច្ចនិងអ្នកពាក់ព័ន្ធបានសហការរួមគ្នាបង្ក្រាបទប់ស្កាត់។ ជាកស្តែង៩ខែ ឆ្នាំ២០២០ ខេត្តព្រះវិហារ បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ៨៦.១៧៤នាក់ បង្រ្កាបបាន២៥ករណី ឃាត់ខ្លួនបាន៥៩ នាក់ និងបានព្យាបាល អ្នកញៀនចំនួន១១នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការស្តីទី បានប្រសាសន៍ថា ការរៀបចំភូមិ ឃុំសង្កាត់ ស គ្មានគ្រឿងញៀន គឺឈរលេីគោលការណ៍ប្រមូលផ្តុំនូវកំលាំងសរុបដេីម្បីអនុវត្តនូវផែនការយុទ្ធសាស្រ្ត និងសកម្មភាពជាលក្ខណពហុវិស័យគ្រប់ជ្រុងជ្រោយ និងទូលំទូលាយ ប្រកបដោយសមធម៌ មិនរេីសអេីង និងគោរពសិទ្ធិមនុស្សនៅមូលដ្ឋាន ក្នុងគោលបំណងពង្រឹងការទប់ស្កាត់ការចរាចរគ្រឿងញៀនឆ្លងកាត់ព្រំដែន រួមចំណែកលេីកកម្ពស់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លេីកស្ទួយសុខុមាលភាព ជីវភាព ឈានទៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ កសាងបានតំបន់ព្រំដែនជាតំបន់សន្តិភាព មិត្តភាព និងសហប្រតិបត្តិការ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា មានប្រសាសន៍បន្តថា ការបង្រ្កាបបទល្មេីសគ្រឿងញៀនអាចធ្វេីបានទាំងអស់គ្នារួមទាំងប្រជាពលរដ្ឋគ្រប់រូប ក្នុងសហគមន៍មូលដ្ឋានដោយគ្រាន់តែចាប់បានហេីយប្រគល់ជូនសមត្ថកិច្ចដេីម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់ និងបានសាទរចំពោះកិច្ចខិតខំរបស់អ្នកពាក់ព័ន្ធទាំងអស់ដែលបានរួមគ្នាដោយប្រេីប្រាស់យន្តការដោះស្រាយបញ្ហាគ្រឿងញៀននៅមូលដ្ឋានភូមិស គ្មានគ្រឿងញៀនទាំង៣ មានភូមិឈេីទាលគង ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត និងភូមិកំពង់ស្រឡៅ១ ឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ៕

ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ