ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ អនុញ្ញាតឲ្យសមាគមមិត្តភាពពាណិជ្ជកម្មអន្តរជាតិកម្ពុជា-ចិន និងក្រុមហ៊ុនឯកជនចិន ចូលជួបសម្ដែងការគួរសម
November 02, 2020    អ្នកទស្សនា :

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យសមាគមមិត្តភាពពាណិជ្ជកម្មអន្តរជាតិកម្ពុជា-ចិន និងក្រុមហ៊ុនឯកជនចំនួនពីរ ចូលជួបសម្ដែងការគួរសម ដោយមានការចូលរួមពីឯកឧត្តមអគ្គលេខាធិការរង តំណាងអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធមួយចំនួនផងដែរ។

ឯកឧត្តម ខៀវ សុភ័គ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងថែរក្សាសន្តិភាព និងសន្តិសុខរបស់ប្រទេសជាតិ ដើម្បីផ្ដល់បរិយាកាសងាយស្រួលដល់ការវិនិយោគបរទេសកាន់តែច្រើនពីគ្រប់ទិសទីចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា។

ក្រោយបញ្ចប់ជំនួបពិភាក្សាការងារជាមួយឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ សមាគមមិត្តភាពពាណិជ្ជកម្មអន្តរជាតិកម្ពុជា-ចិន និងក្រុមហ៊ុនឯកជនចិន ក៏បានប្រគល់នូវអង្ករចំនួន៤០តោន ថវិកាចំនួន៥ពាន់ដុល្លាអាមេរិក និងគ្រឿងបរិក្ខារពេទ្យមួយចំនួន រួមមាន ម៉ាស់ពេទ្យចំនួន៥០០០ម៉ាស់, អាវការពារពេទ្យចំនួន១០០ឈុត, របាំងមុខពេទ្យចំនួន២០០, និងម៉ាស៊ីនវាស់កំដៅចំនួន៤០ដើម។

ឆ្លៀតឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ បានថ្លែងអំណរគុណចំពោះការរួមចំណែកដ៏សំខាន់របស់សមាគមមិត្តភាពពាណិជ្ជកម្មអន្តរជាតិកម្ពុជា-ចិន និងក្រុមហ៊ុនឯកជនចិន ក្នុងការផ្ដល់ជាគ្រឿងបរិក្ខារពេទ្យ អង្ករ និងថវិកា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងជួបបញ្ហាដោយសារគ្រោះមហន្តរាយធម្មជាតិ៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ