ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ អញ្ជើញជាអធិបតីបិទសិក្ខាសាលាស្តីពី “សុខភាពនគរបាល” នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី
October 28, 2020    អ្នកទស្សនា :

ព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីបិទសិក្ខាសាលាស្តីពី “សុខភាពនគរបាល” អមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ណារ៉េត ប្រធាននាយកដ្ឋានសុខាភិបាល ឯកឧត្តម អស់លោក អនុប្រធាននាយកដ្ឋាន រួមជាមួយនឹងលោកស្នងការរង នៃស្នងការដ្ឋាន និងមន្រ្តីក្រោមឱវាទ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរីផងដែរ។

ឯកឧត្តម បានមានប្រសាសន៍ផ្តោតការយកចិត្តទុកដាក់ខ្ពស់ ពីសារៈសំខានរបស់សុខភាព ព្រោះពេលមានសុខភាពល្អ គឺមានអ្វីៗទាំងអស់ សុខភាពជាទ្រព្យសម្បត្តិទី១ ដែលគ្រប់គ្នាមិនអាចខ្វះបាន។

ក្នុងឱកាសនេះដែរ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំនាយកដ្ឋានសុខាភិបាល ដែលបានសហការបានយ៉ាងល្អប្រសើរជាមួយស្នងការខេត្ត មណ្ឌលគីរី ដែលធ្វើឲ្យកម្មវិធីសិក្ខាសាលានេះទទួលបានលទ្ធផលល្អប្រសើរ ពិសេសសិក្ខាកាមដែលបានចូលរួម មានការយល់ដឹងខ្ពស់គួរជាទីមោទនៈ។

ជាមួយគ្នានេះដែរ ឯកឧត្តមបានណែនាំដល់សិក្ខាកាមសូមយកចំណេះដឹងដែលបានពីសិក្ខាសាលានេះទៅអនុវត្តន៍ អប់រំ ផ្សព្វផ្សាយបន្ត ដល់មន្រ្តីជាកងកម្លាំងនគរបាលក្រោមឱវាទ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និង ក្រុមគ្រួសារឲ្យមានការយល់ពីបញ្ហការថែទាំសុខភាព។

ជាចុងក្រោយ ឯកឧត្តម អគ្គនាយករង បានផ្តាំផ្ញើ ដល់អង្គពិធីទាំងមូល ត្រូវបន្តយកចិត្តទុកដាក់ការពារ និងបង្ការនូវជំងឺក្នុងតំបន់ដែលងាយនឹងកើតឡើង ដូចជាជំងឺគ្រុនចាញ់ គ្រុនឈាម ជាពិសេស គឺជំងឺឆ្លងកូវីដ-១៩ ជាដើម៕

ប្រភព៖ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ