អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សា និងណែនាំក្រុមការងារអន្តរអគ្គនាយកដ្ឋាន ដើម្បីត្រៀមចុះអង្កេតស្រាវជ្រាវភាពមិនប្រក្រតីក្នុងការចាប់ខ្លួនពលរដ្ឋ ០១រូបនៅខេត្តកោះកុង
October 28, 2020    អ្នកទស្សនា :

      ព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ដឹកនាំពិភាក្សា និងណែនាំក្រុមការងារអន្តរអគ្គនាយកដ្ឋាន ដើម្បីត្រៀមចុះអង្កេតស្រាវជ្រាវភាពមិនប្រក្រតីក្នុងការចាប់ខ្លួនពលរដ្ឋ ០១រូបនៅខេត្តកោះកុង។

      អញ្ជើញចូលរួមកិច្ចប្រជុំនេះមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គាធិការរង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អនុប្រធាននាយកដ្ឋាន នាយការិយាល័យ នាយរងផ្នែក ជាសមាសភាពក្រុមការងារ។

      ឯកឧត្តមបានប្រសាសន៍ថា ករណីការចាប់ខ្លួនពលរដ្ឋរូបនេះ ត្រូវបានសារព័ត៌មានបានចុះផ្សាយថា នគរបាល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយនគរបាលអន្តោរប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ចាប់ខ្លួនជាប់ចោទពីបទប្រើប្រាស់ឯកសារជនជាតិខ្មែរខុសច្បាប់ ហើយការចាប់ខ្លួនទៀតសោត ពុំមានដីការ ឬសេចក្តីជូនដំណឹងជាមុននោះទេ កន្លងមក អគ្គាធិការដ្ឋានបានចុះអង្កេតស្រាវជ្រាវរួចម្តងហើយ តែដោយសារមានភាពស្មុកស្មាញពេក និងព័ត៌មានមិនទាន់គ្រប់គ្រាន់ដើម្បីធ្វើរបាយការណ៍គោរពជូនថ្នាក់ដឹកនាំក្រសួងពិនិត្យសម្រេច ទើបអគ្គាធិការដ្ឋាន បានគោរពស្នើសុំគោលការណ៍អនុញ្ញាតពីថ្នាក់ដឹកនាំក្រសួង បង្កើតក្រុមការងារចម្រុះដែលមានសមាសភាពចូលរួមពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

      ឯកឧត្តមបានមានប្រសាសន៍ទៀតថា គោលបំណងកិច្ចប្រជុំពេលនេះ គឺដើម្បីប្រមូលធាតុចូលថ្មីៗ ដែលចាំបាច់ត្រូវស្នើសុំការសហការពីអគ្គនាយកដ្ឋានពាក់ព័ន្ធដែលជាជំនាញ ដើម្បីអគ្គាធិការដ្ឋានមានមូលដ្ឋានកាន់តែរឹងមាំ ក្នុងការធ្វើរបាយការណ៍គោរពជូនថ្នាក់ដឹកនាំក្រសួងពិនិត្យសម្រេច។

      បន្ទាប់ពីអង្គប្រជុំបានពិភាក្សាដោយយកចិត្តទុកដាក់ ដោយបានសម្រេចកំណត់ពេលវេលា នីតិវីធីចុះអង្កេត របៀបរបបបំពេញការងារ ស្វែងរកច្បាប់ ឬលិខិតបទគតិដ្ឋានពាក់ព័ន្ធនឹងករណីចោទប្រកាន់ និងចាប់ខ្លួនពលរដ្ឋរូបនេះទុកជាឯកសារជាមុន និងរបៀបរបបការងារបន្ត ក្រោយពេលចុះបំពេញការងាររួចរាល់។

      ជាកិច្ចបញ្ចប់ ឯកឧត្តមបានថ្លែងការអរគុណ និងជូនពរក្រុមការងារសម្រេចជោគជ័យក្នុងការចុះបំពេញកិច្ចការនេះ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ