អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែតុលា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២០
October 27, 2020    អ្នកទស្សនា :

      នារសៀលថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែតុលា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន។

      កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាននិងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញ។ បន្ទាប់ពីអង្គប្រជុំពិភាក្សា ពិនិត្យកែសម្រួលខ្លឹមសារមួយចំនួនរួចមក ក៏បានប្រគល់ជូនទៅក្រុមការងារពិនិត្យកែឡើងវិញ។

      ឆ្លៀតឱកាសនោះដែរ ឯកឧត្តមបានស្នើ ឯកឧត្តម លោកជំទាវ អគ្គាធិការរងទទួលផែន ណែនាំមន្ត្រីក្រោមឱវាទ ត្រូវមានសាមគ្គីភាពគ្នា បណ្តុះបណ្តាលដល់គ្នា ពិនិត្យទំហំការងារ ចំនួនមន្ត្រីដើម្បីមានមូលដ្ឋានចូលរួមវិភាគមុខងាររបស់អគ្គាធិការដ្ឋាន និងសូមសហការគ្នា ជៀសវាងប្រកាន់បក្សពួក ដោយចូលរួមទាំងអស់គ្នា ដើម្បីកិត្តិយសរបស់អង្គភាព។ ទន្ទឹមនឹងដែរ ឯកឧត្ដមបានប្រគល់ភារកិច្ចជូនឯកឧត្ដម ឧត្តមសេនីយ៍ឯក ឌុច សារឿន និងឯកឧត្តម អ៉ឹង ឆែ ត្រួតពិនិត្យនូវសកម្មភាពក្នុងផែនការសកម្មភាពឆ្នាំ២០២០ ដែលបានអនុវត្ត និងមិនទាន់អនុវត្ត ដើម្បីបញ្ចូលសកម្មភាពមិនទាន់ទៅក្នុងផែនការសកម្មភាពឆ្នាំ២០២១។

      ឯកឧត្តមលើកឡើងទៀតថា ដើម្បីវឌ្ឍនភាពការងាររបស់អង្គភាព ចាំបាច់ត្រូវតែធ្វើការកែទម្រង់ ទោះជារឿងលំបាកក៏ដោយ តែយើងត្រូវតែធ្វើ។ បន្ទាប់មក ឯកឧត្តម បានប្រគល់ជូន ឯកឧត្តម សុខ លីនណា ព្រាងវគ្គបណ្តុះបណ្តាលដល់មន្ត្រី និងឯកឧត្តម អ៉ឹង ឆែ ព្រាងនីតិវីធី ការអនុវត្តតួនាទីរបស់នាយកដ្ឋាន វគ្គបណ្តុះបណ្តាលតាមការិយាល័យ និងលក្ខខណ្ឌការងារ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ