មន្ដ្រីជាន់ខ្ពស់អាជ្ញាធរជាតិគ្រឿងញៀន ៖ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជំងឺអេដស៍ បើគ្មានសាធារណជនចូលរួមទេ គឺមិនអាចទទួលជោគជ័យបានឡើយ
October 27, 2020    អ្នកទស្សនា :

      ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានថ្លែងថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រយុទ្ធប្រឆាំងជំងឺអេដស៍ បើគ្មានសាធារណជនចូលរួមទេ គឺមិនអាចទទួលជោគជ័យបានឡើយ ដូច្នេះ សាធារណជនត្រូវចូលរួមជាមួយ សមត្ថកិច្ចដើម្បីឲ្យការងារទាំងនេះទទួលបានជោគជ័យ។

      ឯកឧត្តម នាក់ យុទ្ធា បានថ្លែងបែបនេះនៅក្នុងកម្មពិធីប្រកាសគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះនៅទីស្ដីការក្រសួងមហាផ្ទៃ។

      ឯកឧត្តម បញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលយើងបាន ការងារប្រយុទ្ធប្រឆាំងគ្រឿង និងការងារប្រយុទ្ធប្រ ឆាំងជំងឺអេដស៍/កាមរោគ ប្រសិនបើគ្មានការចូលរួមពីសាធារណជនទូទៅ ពីអង្គការសង្គមស៊ីវិល គឺយើងនឹងមិនអាចទទួលបានជោគជ័យល្អប្រសើរទេ»។

      ឯកឧត្តមបន្ដថា មន្ដ្រីអនុវត្តច្បាប់ នាពេលបច្ចុប្បន្ននេះ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្ក្រាបគ្រឿងញៀន និងប្រយុទ្ធប្រឆាំងទៅនឹងជំងឺអេដស៍។ ឯកឧត្តម ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋបន្ដអប់រំកូ នចៅរបស់ខ្លួនឲ្យដឹងអំពីផលប៉ះពាល់អំពីគ្រឿងញៀន និងយល់ដឹងអំពីការឆ្លងមេរោគអេដស៍។

      ឆ្លៀតឱកាសនោះ ឯកឧត្តម នាក់ យុទ្ធា ក៏បានផ្ដាំផ្ញើទៅប្រជាពលរដ្ឋថា ប្រសិនបើមានកូនប្រើប្រាស់គ្រឿងញៀន ត្រូវយកគាត់ទៅកន្លែងព្យាបាល កុំឲ្យគាត់ប្រើប្រាស់គ្រឿងបន្ដទៀត។ ឯកឧត្តមបន្ដថា ដរាមណា មានអ្នកប្រើប្រាស់គ្រឿងញៀន ទីផ្សារនៅតែមាន ហើយកម្ពុជានៅតែទទួលរងគ្រោះ ដូច្នេះ សូមប្រជាពលរដ្ឋត្រូវសហការជាមួយអាជ្ញាធរតាមមូលដ្ឋាន ដើម្បីបង្ក្រាបគ្រឿងញៀនឲ្យបានទាន់ពេលវេលា៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ