អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍លទ្ធផលបឋមចុះអង្កេតស្រាវជ្រាវករណីពាក់ព័ន្ធនឹងការបើកអាជីវកម្មអុជកាំជ្រួចជាល្បែងភ្នាល់របស់ក្រុមហ៊ុនមួយ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
October 27, 2020    អ្នកទស្សនា :

      ព្រឹកថ្ងៃអង្គារទី២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន និងជាប្រធានក្រុមការងារ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍លទ្ធផលបឋមចុះអង្កេតស្រាវជ្រាវករណីពាក់ព័ន្ធនឹងការបើកអាជីវកម្មអុជកាំជ្រួចជាល្បែងភ្នាល់របស់ក្រុមហ៊ុនមួយ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ តាមការចុះផ្សាយសារព័ត៌មានថាមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅទីនោះ។

      កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និងមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គាធិការរង ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ តំណាងអគ្គនាយកដ្ឋានរដ្ឋបាល អនុប្រធាននាយកដ្ឋានអភិបាលរងខេត្តតំណាងឯកឧត្តម អភិបាលខេត្ត លោកស្នងការខេត្ត និងអភិបាលស្រុកអន្លង់វែង។

      សូមជម្រាបថា ក្រសួងមហាផ្ទៃបានសម្រេចបង្កើតក្រុមការងារស្រាវជ្រាវអង្កេតក្រុមហ៊ុននេះ ដែលមាន ឯកឧត្តម អ៉ីវ លាង ជាប្រធាន និងមានសមាសភាពចូលរួមពីអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានរដ្ឋបាល អគ្គាធិការដ្ឋាន ក្រុមប្រឹក្សានីតិកម្ម និងរដ្ឋបាលខេត្តឧត្តរមានជ័យ ស្នងការដ្ឋាននគរបាលខេត្ត និងរដ្ឋបាលស្រុកអន្លង់វែង៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ