កម្ពុជា-ចិនរួមគ្នាបង្កេីតបណ្ណាល័យឌីជីថលសម្រាប់ផ្តល់ព័ត៌មានចំណេះដឹងពីបញ្ហាគ្រឿងញៀនបានកាន់តែទូលំទូលាយដល់អ្នកសិក្សានៅកម្ពុជា
October 27, 2020    អ្នកទស្សនា :

      រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ នៅស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានរៀបចំជំនួបពិភាក្សាការបង្កេីតបណ្ណាល័យឌីជីថលប្រឆាំងគ្រឿងញៀនសម្រាប់ពង្រីកការងារផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនឱ្យបានកាន់តែទូលំទូលាយតាមប្រព័ន្ធបច្ចេកវិទ្យា រវាងលោកជំទាវបណ្ឌិតសឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក លី ជីញហ្វឹង តំណាងឯកឧត្តម អគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា។

      ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញុៀន បានប្រាប់ឱ្យដឹងក្រោយជំនួបនោះថា៖

      លោកលី ជិញហ្វឹង បានថ្លែងប្រាប់ពីសារបាននៃការបង្កេីតបណ្ណាល័យឌីជីថលប្រឆាំងគ្រឿងញៀន គឺកេីតឡេីងក្នុងជំនួបរវាងថ្នាក់ដឹកនាំចិនជាមួយសម្តេចក្រឡាហោម ស ខេង និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន នាពេលកន្លង ហេីយថ្នាក់ដឹកនាំយេីងបានឯកភាព ជួយផ្តល់ការគាំទ្រដល់ការបង្កេីតបណ្ណាល័យឌីជីថលដ៏មានសារ:សំខាន់នេះដែលទឹកប្រាក់ប្រមាណជា៥ម៉ឺនដុល្លាអាមេរិក។

      លោកជំទាវ បណ្ឌិតសឿ សុជាតា ក្នុងនាមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងក្នុងនាមឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងអំណរគុណដល់មិត្តដែកថែបចិនដែលតែងតែផ្តល់នូវការគាំទ្រដល់កម្ពុជាលេីគ្រប់វិស័យជារៀងរហូតមក ហេីយការផ្តល់នូវការគាំទ្រដល់ការបង្កេីតបណ្ណាល័យឌីជីតាល់ប្រឆាំងគ្រឿងញៀនដល់កម្ពុជានាពេលនេះពិតជាបានបង្ហាញនូវការគាំទ្រនិងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋកម្ពុជា ពិសេសយុវជនកម្ពុជាឱ្យបានយល់ដឹងកាន់តែច្បាស់និងចូលរួមកាន់តែសកម្មបន្ថែមទៀតក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។     

      ចុងបញ្ចប់នៃជំនួបភាគីទាំងពីរឯកភាពបន្តការងារបច្ចេកទេសដេីម្បីបង្កេីតបណ្ណាល័យឌីជីតាល់ប្រឆាំងគ្រឿងញៀនឱ្យដំណេីរការទៅបានដោយជោគជ័យតាមការចង់បានរបស់ថ្នាក់ដឹកនាំប្រទេសយេីងទាំងពីរកម្ពុជា-ចិន៕

ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ