ឯកឧត្តម នុត សាអាន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង បំពាក់ឋានន្តរស័ក្តិ និងគ្រឿងឥស្សរិយយស ជូនមន្រ្តីលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម
October 26, 2020    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុកបុកម្នេញ ឬទណ្ឌកម្ម (គ.ជ.ប.ទ) អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោកឧត្តមសេនីយ៍ទោ ញ៉ែម វ៉ាន់នី ជាអនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុកបុកម្នេញ ឬទណ្ឌកម្ម(គ.ជ.ប.ទ) ដោយមានការចូលរួមពី អនុប្រធានលេខាធិការដ្ឋាន ប្រធាន អនុប្រធានការិយាល័យ ប្រធាន អនុប្រធានផ្នែក និងមន្ត្រីជាច្រើនរូបទៀត។

      ក្នុងឱកាសចូលកាន់មុខតំណែងជាអនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុកបុកម្នេញ ឬទណ្ឌកម្ម(គ.ជ.ប.ទ) លោកឧត្តមសេនីយ៍ទោ ញ៉ែម វ៉ាន់នី បានធ្វើការប្តេជ្ញាចិត្តខ្ពស់ ដោយគោរពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ បេ្តជ្ញា គោរពប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញនឹងច្បាប់ បេ្តជ្ញាគោរព និងស្មោះត្រង់ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងយកអស់ទាំងប្រាជ្ញា ស្មារតី សាមគ្គីភាពផ្ទៃក្នុងដើម្បីបម្រើអង្គភាពមួយនេះឱ្យបានកាន់តែល្អប្រសើរ។

      ក្នុងឱកាសនោះ ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុកបុកម្នេញ ឬទណ្ឌកម្ម បានសម្តែងនូវការអបអរសាទរ និងសេចក្តីរីករាយ ស្វាគមន៍ចំពោះលោកឧត្តមសេនីយ៍ទោ ញ៉ែម វ៉ាន់នី ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តតែងតាំងជាអនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុកបុកម្នេញ ឬទណ្ឌកម្ម(គ.ជ.ប.ទ)នាពេលនេះ។

      ជាមួយគ្នានេះ ឯកឧត្តមក៏បានរៀបរាប់អំពីសាវតារបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុកបុកម្នេញ ឬទណ្ឌកម្មដែលចាប់តាំងពីកកើតរហូតមកដល់ពេលបច្ចុប្បន្ន។ ឯកឧត្តបន្តថា អង្គភាពរបស់យើងកើតឡើងមិនមែនជាការចៃដន្យនោះទេ ដោយការងារស្នូលដែលគណៈកម្មធិការជាតិធ្វើនាពេលបច្ចុប្បន្ន គឺត្រូវត្រួតពិនិត្យមន្ទីរឃុំឃាំង ព្រមទាំងបណ្តុះបណ្តាលផ្សព្វផ្សាយអប់រំដល់គ្រប់អង្គភាព ពិសេសអង្គភាពប្រដាប់អាវុធត្រូវធ្វើយ៉ាងណាកុំឱ្យប្រពឹ្រត្តអំពើរទារុណកម្ម។

      ជាចុងក្រោយ ឯកឧត្តម នុត សាអាន បានធ្វើការផ្តាំផ្ញើរ និងជូនពរដល់មន្ត្រីនៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុកបុកម្នេញ ឬទណ្ឌកម្មទាំងអស់ឱ្យមានសុខភាពល្អ និងរួមសាមគ្គីគ្នា ព្រមទាំងខិតខំបំពេញភារកិច្ចឱ្យទទួលបានជោគជ័យចាប់ពីពេលនេះតទៅ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ