ឯកឧត្តម សេង យូអ៊ាន់ អញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅស្រុកឯកភ្នំ
October 24, 2020    អ្នកទស្សនា :

      នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឯកភ្នំ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត្តបាត់ដំបង និងលោកជំទាវ ចែកជូនដល់ប្រជាពលរដ្ឋក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលរងគ្រោះដោយសារទឹកជំនន់។

      ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពី សមាជិក សមាជិការក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកឯកភ្នំ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

      សូមជម្រាបថា អំណោយជាសម្ភារ ព្រមទាំងគ្រឿងបរិភោគឧបភោគ ដែលបាននាំយកមកចែកជូនប្រជាពលរដ្ឋនៅស្រុកឯកភ្នំនៅពេលនេះរួមមាន៖ ថ្នាំពេទ្យ តង់កៅស៊ូ និងគ្រឿងឧបភោគ បរិភោគមួយចំនួនផងដែរ៕

ប្រភព៖ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ