មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បន្តចុះចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅស្រុកគាស់ក្រឡចំនួន ៥៨០គ្រួសារបន្ថែមទៀត
October 24, 2020    អ្នកទស្សនា :

      ក្នុងកាលៈទេសៈដែលប្រជាពលរដ្ឋកំពុងជួបការលំបាកដែលរងការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០ នៅសាលាស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ និង ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានអញ្ជើញចុះចែកអំណោយសប្បុរសធម៌ ដែលទទួលបានពីប្រជាពលរដ្ឋខ្មែរ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

      ប្រជាពលរដ្ឋដែលរងគ្រោះសរុបចំនួន ១០៩៣ គ្រួសារ ក្រុមការងារបាននាំយកអំណោយសប្បុរសធម៌ចែកជូនជាបន្តបន្ទាប់ ដោយព្រឹកនេះ បានចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះប្រមាណជាង ៤៨០គ្រួសារ។ អំណោយសប្បុរសធម៌ ដែលបានចែកជូននាព្រឹកនេះ រួមមាន៖ អង្ករ មី ទឹកស៊ីអ៉ីវ ទឹកត្រី ឆៃពៅ សៀង ថ្នាំពេទ្យ។ ល។

      ថ្លែងក្នុងពិធីចុះចែកអំណោយនេះ ឯកឧត្តមទាំងពីរបានបន្តថា ការផ្តល់ជូនអំណោយទាំងនេះ គឺកើតចេញពីទឹកចិត្តអាណិតស្រលាញ់ ក្នុងនាមជាប្រជាជាតិខ្មែរមិនប្រកាន់ឋានៈ បក្ខពួក ឬនិន្នាការនយោបាយ ស្របទៅតាមអនុសាសន៍ណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

      គណៈអធិបតី ក៏បានពាំនាំនូវការផ្តាំផ្ញេីសាកសួរសុខទុក្ខ​ និងសេចក្តីអាណិតស្រលាញ់របស់សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ ជូនដល់ប្រជាពលរដ្ឋ ព្រមទាំងបានក្រេីនរំលឹកដល់បងប្អូនទាំងអស់ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់​ រក្សាអនាម័យ កុំមានការធ្វេសប្រហែស ជាពិសេសកុមារ​ និងស្រ្តីនាពេលទឹកកំពុងជោរជន់លិចលង់​ និងសត្វអាសិរពិសជាដេីម​ ជាងនេះទៅទៀតក៏មិនត្រូវភ្លេចជំងឺកូវីត-១៩ នោះទេ។

      ជាកិច្ចបញ្ចប់ ឯកឧត្តម​ទាំងពីរបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ជំនួយទាំងអស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយដល់ប្រជាពលរដ្ឋខ្មែរដែលរងគ្រោះ និងសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរទាំងអស់បន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកាលៈទេសដែលប្រទេសជាតិកំពុងជួបនឹងគ្រោះទឹកជំនន់នេះ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ