ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យក្រុមសមាគម និងក្រុមអាជីវករ ចូលជួបសម្ដែងការគួរសម
October 22, 2020    អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម រាជ សុភទ្ទ អនុរដ្ឋលេខាធិការក្រសួងមហា ផ្ទៃ បានអនុញ្ញាតឲ្យ សមាគមអ្នកប្រើប្រាស់យោបល់គ្រឿងសម្អាង (CCA) ,សមាគមកសិកម្មកម្ពុជាការ ពារសិទ្ធិអ្នកប្រើប្រាស់ និងក្រុមអាជីវករ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រ សួងមហាផ្ទៃ។

      ក្រោយបញ្ចប់ជំនួបពិភាក្សាការងាររួច ក្រុមសមាគម និងក្រុមអាជីវករ ក៏បានប្រគល់សម្ភារ គ្រឿនបរិភោគ ឧបភោគ និងថវិកាសម្រាប់ចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ជាមួយក្រសួងមហាផ្ទៃ រួមមាន ៖ អង្ករ២តោន, ជែលលាងដៃ ចំនួន៥០ដប, អាកុលដបធំ ចំនួន១១១ដប, អាកុលតូចចំនួន ៤៤៤ដប, ថ្នាំដុសធ្មេញ ចំនួន២០០ដើម, ក្រមា ចំនួន៣៣៣, ទឹកបរិសុទ្ធ ចំនួន១០០កេស, ទឹកស៊ីអ៊ីវ ចំនួន៥០យួរ, ទឹកត្រី ចំនួន៩៤យួរ, អាវរងា ចំនួន១១០អាវ, ថ្នាំពេទ្យ និងថវិកាមួយចំនួនទៀត។

      នាឱកាសនោះ ឯកឧត្តម រាជ សុភទ្ទ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា សម្ភារ និងថវិកាដែលប្រគល់ជូនមកក្រសួងមហាផ្ទៃនាពេលព្រឹកនេះ នឹងយកចែកជូនប្រជាពលរដ្ឋ នៅឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ក្នុងពេលដែលប្រជាពលរដ្ឋកំពុងតែទទួលរងគ្រោះជំនន់ទឹកភ្លៀង។

      ឯកឧត្តម ក៏បានកោតសសើរ និងសូមអរគុណចំពោះ ក្រុមសមាគម និងក្រុមអាជីវករ ដែលបានយកសម្ភារ គ្រឿងបរិភោគ បរិភោគផ្សេងៗ មកជូនក្រសួងមហាផ្ទៃ ខណៈប្រទេសកម្ពុជា កំពុងរង់ផលប៉ះពាល់ជំនន់ទឹកភ្លៀង៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ