អគ្គាធិការដ្ឋាន ចេញសេចក្តីបំភ្លឺករណីលោកឧត្តមសេនីយ៍ទោ រស់ ឧស្សាហ៍
October 22, 2020    អ្នកទស្សនា :

      អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា: កន្លងមក ក៏ដូចបច្ចុប្បន្ននេះ មានអ្នកបានលើកឡើងនូវមន្ទិលសង្ស័យ និងបានសាកសួរមកកាន់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ករណីលោកឧត្តមសេនីយ៍ទោ រស់ ឧស្សាហ៍ អត្តលេខ៦៥៨៨៨ ថាតើបច្ចុប្បន្នកំពុងកាន់មុខតំណែងជាអគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ពិតមែនឬទេ? ដើម្បីឆ្លើយបំភ្លឺទៅនឹងមន្ទិលសង្ស័យខាងលើពាក់ព័ន្ធករណីលោកឧត្តមសេនីយ៍ទោ រស់ ឧស្សាហ៍ នេះ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូមគូសបញ្ជាក់ដល់សាធារណជនមេត្តាជ្រាបថា បច្ចុប្បន្ននេះ លោកឧត្តមសេនីយ៍ទោ រស់ ឧស្សាហ៍ មិនមែនជាអគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃនោះទេ ដោយលោកឧត្តមសេនីយ៍ទោ រស់ ឧស្សាហ៍ ត្រូវបានបញ្ចប់មុខតំណែងពីអគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ តាំងពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះបើយោងតាមអនុក្រឹត្យលេខ១១៣១.អនក្រ.តត ស្តីពីការបញ្ចប់មុខតំណែងនាយនគរបាលជាតិ។

      អាស្រ័យហេតុនេះ សូមសាធារណជនជ្រាបជាព័ត៌មាន ក៏ដូចបំភ្លឺជូនអ្នកដែលមានមន្ទិលសង្ស័យ និងបានសាកសួរករណីនេះមកកាន់អគ្គាធិការដ្ឋាន ក្រសួងមហាផៃ្ទ កន្លងមក៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ