សម្តេចក្រឡាហោម ស ខេង ផ្ញើសារថ្លែងអំណរគុណដល់សប្បុរសជន ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ចូលរួមជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង
October 21, 2020    អ្នកទស្សនា :

      សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនជាថវិការ ជាស្បៀងអាហារ គិតជាអង្ករសរុបចំនួន៩៧៨តោន និងមី១០០កេស សម្រាប់ចូលរួមជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះធម្មជាតិដោយសារជំនន់ទឹកភ្លៀង។

      ក្នុងសារថ្លែងអំណរគុណរបស់សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ បានបញ្ជាក់ថា កាយវិការដ៏ថ្លៃថ្លានេះស្ដែងឲ្យឃើញនូវទឹកចិត្តដ៏ល្អប្រព្រៃ និងប្រកបដោយសមានចិត្តស្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ លោក អ្នកឧកញ៉ា លោក លោកស្រីអ្នកនាងកញ្ញា ពីស្មាតីសាមគ្គីជួយគ្នាទៅវិញទៅមកនៅក្នុងគ្រាជួបគ្រោះទុក្ខភ័យ ក៏ដូចជា ការយកចិត្តទុកដាក់ជួយដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល ដោយមិនប្រកាន់និន្នាការនយោបាយ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ