ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ អនុញ្ញាតឲ្យសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ចូលជួបសម្ដែងការគួរសម
October 19, 2020    អ្នកទស្សនា :

      នាព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ចូលជួបសម្ដែងការគួរសម ដោយមានការចូលរួមពីឯកឧត្តមអគ្គលេខាធិការ, ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ព្រមជាមួយ អភិបាលរងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ នៅទីស្ដីការក្រសួងមហាផ្ទៃ។

      ក្រោយបញ្ចប់ជំនួបពិភាក្សាការងារជាមួយឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក៏បានប្រគល់ជូននូវគ្រឿងឧបភោគ បរិភោគមួយចំនួន រួមមាន ទឹកត្រី ចំនួន១២,០០០ដប និងទឹកស៊ីអុីវ ចំនួន ១២,០០០ដប ដើម្បីរួមចំណែកសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅមូលដ្ឋានខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់។

      ឆ្លៀតឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ បានថ្លែងអំណរគុណចំពោះការរួមចំណែកដ៏សំខាន់របស់សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងផ្ដល់ជាគ្រឿងឧបភោគបរិភោគនេះ ដើម្បីជួយដល់ប្រជាពលរដ្ឋពលរដ្ឋ ដែលកំពុងជួបបញ្ហាដោយសារគ្រោះទឹកជំនន់ នៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ផងដែរ៕ កញ្ញា

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ