ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យការងារអនុវត្តសាកល្បងគម្រោងរដ្ឋបាលអេឡិចត្រូនិច (DMS) ស្តីពីការចរាចរលិខិតរដ្ឋបាលតាមប្រព័ន្ធឌីជីថល
October 16, 2020    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យលើការងារអនុវត្តសាកល្បងគម្រោងរដ្ឋបាលអេឡិចត្រូនិច Documents Management System (DMS) ស្តីពីការចរាចរលិខិតរដ្ឋបាលតាមប្រព័ន្ធឌីជីថល ដែលធ្វើបទបង្ហាញដោយនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ។

      ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គលេខាធិការរង, ប្រធាននាយកដ្ឋាន, ប្រធានលេខាធិការដ្ឋាន និងថ្នាក់ដឹកនាំព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

       សូមបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីត្រួតពិនិត្យលើការងារប្រើប្រាស់សាកល្បងប្រព័ន្ធគ្រប់គ្រងឯកសាររដ្ឋបាលអេឡិចត្រូនិច និងលំហូការងារនានា ជាពិសេសដំណើរការឯកសាររដ្ឋបាលអេឡិចត្រូនិកនៅក្នុងអគ្គលេខាធិការដ្ឋាន ពីនាយកដ្ឋានកិច្ចការរដ្ឋបាល រហូតដល់ខុទ្ទកាល័យសម្តេចក្រឡាហោម ព្រមទាំងការងារចរាចរលិខិតផ្សេងៗ ដែលកំពុងអនុវត្តទាំងក្នុងនាយកដ្ឋានព័ត៌មានវិទ្យា និងជាមួយស្ថាប័ន អង្គភាពដទៃទៀត៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ