ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងឯកសារទស្សនទានស្តីពី ការរៀបចំច្រកធ្វើដំណើរក្នុងអាស៊ាន
October 08, 2020    អ្នកទស្សនា :

      នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលធាតុលចូលលើសេចក្តីព្រាងឯកសារទស្សនទានស្តីពីការរៀបចំច្រកធ្វើដំណើរក្នុងអាស៊ាន ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដោយមានការអញ្ជើញចូលរួមពី សំណាក់តំណាងក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ អគ្គស្នងការនគបាលជាតិ អគ្គនាយកដ្ឋាន អ្នកជំនាញ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។

      ក្នុងកិច្ចប្រជុំនេះដែរ លោកជំទាវ ជូ ប៊ុនអេង មានប្រសាសន៍ថា តបតាមការអំពាវនាវ និងស្នើសុំពីក្រសួងការបរទេស និងសហប្រតិ្តបត្តការអន្តរជាតិកម្ពុជា តាមរយៈលិខិតរបស់ក្រសួងការបរទេសឥណ្ឌូនេស៊ីគឺបានស្នើសុំឱ្យបណ្តាប្រទេសអាស៊ាន ផ្តល់នូវធាតុចូល ឬមតិយោបល់លើសេចក្តីព្រាងឯកសារទស្សនទានស្តីពីការរៀបចំច្រកធ្វើដំណើរក្នុងអាស៊ាន។

      លោកជំទាវបន្តថា ការផ្តល់នូវធាតុចូល ឬ មតិយោបល់លើសេចក្តីព្រាងឯកសារទស្សនទានស្តីពីការរៀបចំច្រកធ្វើដំណើរក្នុងអាស៊ាន គឺដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឱ្យបណ្តាប្រទេសដែលមានព្រំប្រទល់ជាប់គ្នាបានបិទព្រំដែន ហើយនៅពេលដែលបិទព្រំដែននេះដែរ បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងទំនាក់ទំនង ដោយសារតែការបិទជើងហោះហើរ និងបិទព្រំដែន។ ដូច្នេះជារឿងចាំបាច់ដើម្បីឱ្យទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍បានល្អប្រសើរឡើងវិញ លុះត្រាតែមានការរៀបចំច្រកធ្វើដំណើរក្នុងអាស៊ានដែលមានសុវត្ថិភាព ដើម្បីសម្រួលការធ្វើដំណើរធ្វើយ៉ាងណា កុំឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

      សូមបញ្ជាក់ថា សំណើរសុំផ្តល់ធាតុចូលលើសេចក្តីព្រាងឯកសារទស្សនទាន ស្តីពីការរៀបចំច្រកធ្វើដំណើរក្នុងអាស៊ាន ដើម្បីសម្រួលដល់ការធ្វើដំណើរ និងសកម្មភាពសេដ្ឋកិច្ច ក្នុងអាស៊ានដោយផ្អែកលើសេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលអាស៊ាន ពិសេសស្តីពីកូវីដ-១៩ នឹងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ប្រទេសឥណ្ឌូនេស៊ីបានផ្តួចផ្តើមរៀបចំឯកសារទស្សនទាន ស្តីពីការរៀបចំច្រកធ្វើដំណើរក្នុងអាស៊ាន(ASEAN Travel Corridor Arrangement) និងបានស្នើប្រទេសជាសមាជិកអាស៊ានផ្តល់ធាតុចូល ឬមតិយោបល់លើឯកសារនេះ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ