ឯកឧត្តម សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងសន្និសីទអបអរសាទរទិវារំលឹកខួប២៧ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
September 23, 2020    អ្នកទស្សនា :

      នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និង ឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងសន្និសីទស្តីពី “រដ្ឋធម្មនុញ្ញ: គុណតម្លៃទំនើប និង គុណតម្លៃខ្មែរ” ដើម្បីអបអរសាទរទិវារំលឹកខួប២៧ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលសន្និសីទនេះរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

      នៅក្នុងឱកាសដ៏ថ្លៃថ្លានោះ ដើម្បីចូលរួមចំណែកចំពោះប្រធានបទនៃសន្និសីទ ឯកឧត្តម លោកជំទាវជាតំណាងក្រសួង ស្ថាប័ន ចំនួន ១៤រូប បានចូលរួមផ្តល់បទអន្តរាគមន៍លើប្រធានបទចំនួន ១៤ ផ្សេងៗគ្នា ក្នុងនោះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានផ្តល់បទអន្តរាគមន៍ជូនអង្គសន្និសីទអំពីការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការ ដោយធ្វើការឆ្លុះបញ្ចាំងអំពីគុណតម្លៃទំនើប និងគុណតម្លៃខ្មែរ ដែលមានក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

      សូមជំរាបជូនដែរថា សន្និសីទនេះផ្តួចផ្តើមរៀបចំឡើងដោយក្រុមប្រឹក្សាធម្មនុញ្ញ ដែលប្រព្រឹត្តទៅរយៈពេល ០១ថ្ងៃពេញ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងតំណាងគ្រឹះស្ថានឧត្តមសិក្សានានា៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ