សម្ដេចក្រឡាហោម ស ខេង ផ្ញើសាររំលែកមរណទុក្ខដល់គ្រួសារសពនៅក្នុងឧប្បទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ ចំនួន០៨រូប នៅខេត្តបាត់ដំបង
September 18, 2020    អ្នកទស្សនា :

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំបំផុតដល់ក្រុមគ្រួសារសពនៅក្នុងឧប្បទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ចំនួន០៨រូប កាលពីថ្ងៃព្រហស្បតិ៍ទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

ក្នុងនេះផងដែរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ សូមចូលរំលែកមរណទុក្ខ និងទុក្ខព្រួយដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោក-លោកស្រី ជាសមាជិកក្រុមគ្រួសារទាំង០៨រូប សូមបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ទន្ទឹមនេះ សម្តេចក្រឡាហោម ស ខេង បានជូនពរដល់អ្នករងរបួសចំនួន០៣រូបទៀត ដែលកំពុងសម្រាកព្យាបាលជំងឺ សូមជូនពរឱ្យឆាប់បានជាសះស្បើយដើម្បីបានប្រកបជីវភាពរស់នៅប្រចាំថ្ងៃជាប្រក្រតីឡើងវិញ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ