ឯកឧត្តម អុីវ លាង ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ ពលករចំណាកស្រុក
September 11, 2020    អ្នកទស្សនា :

      ព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អុីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុម​ការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ អញ្ជើញចូលរួមកិច្ចប្រជុំ​ពិភាក្សាស្តីពីការរៀបចំពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ ពលករចំណាកស្រុក ក្នុងឱកាសបុណ្យ​​ភ្ជុំបិណ្ឌនា​ថ្ងៃទី១៦-១៧-១៨ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ព្រុំ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ និងជាប្រធាន​ក្រុមការងារកម្មករ ពលករចំណាកស្រុកខេត្តព្រៃវែង។

      កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តព្រៃវែង និងមានការ​អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធានទី១ ក្រុមការងារចុះជួយក្រុង ស្រុក អនុប្រធាន សមាជិកក្រុមការងារចំណាកស្រុក និងអភិបាលរងក្រុង ស្រុក ទទួលបន្ទុកការងារចំណាកស្រុក៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ