ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យលើកិច្ចសន្យាស្ដីពីការជួសជុល និងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង
September 11, 2020    អ្នកទស្សនា :

      នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើកិច្ចសន្យាស្ដីពីការជួសជុល និងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ជាមួយក្រុមការងារបច្ចេកទេស និងមានការចូលរួមពី ឯកឧត្តម ស្ដើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចុះជួយស្រុកកំចាយមារ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គលេខាធិការរង ក្រសួងមហាផ្ទៃ អភិបាលស្រុកកំចាយមារ មេឃុំ និងមន្ត្រីពាក់ព័ន្ធនានាផងដែរ។

      ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ បានមានប្រសាសន៍ថា យោងតាមការឯកភាពរបស់សម្ដេចក្រឡាហោម ការប្រជុំថ្ងៃនេះមានគោលបំណងពិនិត្យលើកិច្ចសន្យា ស្ដីពីការជួសជុល និងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីទទួលបាននូវគំនិតយោបល់ចូលរួមបន្ថែមផ្សេងៗពាក់ព័ន្ធនឹងកិច្ចសន្យានេះពីអ្នកគ្រប់គ្រង និងអនុវត្តជាក់ស្ដែងនៅមូលដ្ឋានផ្ទាល់។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ស្ដើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចុះជួយស្រុកកំចាយមារ ស្នើឲ្យមានការត្រួតពិនិត្យដិតដល់ទៅលើបញ្ហាបច្ចេកទេស ហើយគួរផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើប្រព័ន្ធគុណភាពទឹកឲ្យមានស្តង់ដារ។

      ជាកិច្ចបញ្ចប់ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ បានថ្លែងអំណរគុណចំពោះមតិ និងគំនិតយោបល់នានាក្នុងកិច្ចប្រជុំនេះ ហើយឯកឧត្តមបានបញ្ជាក់ថា ក្រុមការងារនឹងទំនាក់ទំនងជាមួយក្រុមបច្ចេកទេសដើម្បីសម្រួលកិច្ចសន្យាស្ដីពីការជួសជុល និងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែងនេះ ដើម្បីរាយការណ៍ និងសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ