ក្រសួងមហាផ្ទៃ ប្រកាសសមាសភាពក្រុមការងារសម្របសម្រួល តាមដាន ត្រួតពិនិត្យនិងវាយតម្លៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន
September 14, 2020    អ្នកទស្សនា :

      ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានបើកកិច្ច ប្រជុំ ប្រកាសសមាសភាពក្រុមការងារសម្របសម្រួល តាមដាន ត្រួតពិនិត្យនិងវាយតម្លៃ កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារសម្របសម្រួល តាមដាន ត្រួតពិនិត្យនិងវាយតម្លៃ កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដោយមានការអញ្ជើញចូលរួម អនុរដ្ឋលេខាធិការ និងអគ្គលេខាធិការរង នៃក្រសួងមហាផ្ទៃ ព្រមទាំង ភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

      នាឱកាសនោះ ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា កិច្ចប្រជុំនាពេល ព្រឹកនេះ ក្នុងគោលបំណងឲ្យស្គាល់ក្រុមការងារសម្របសម្រួល តាមដាន ត្រួតពិនិត្យនិងវាយតម្លៃ កិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ដើម្បីធ្វើយ៉ាងណាឲ្យការងារមានភាពរលូនទៅមុខជានិច្ច។ ឯកឧត្តមបន្ដថា ក្រុមការងារត្រូវផ្ដល់អនុសាសន៍ស្ដីពី វិធីសាស្ដ្រ និងរបកគំហើញសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ។

      សូមជម្រាបថា ក្នុងសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ ចេញផ្សាយនាពេលថ្មីៗ បានឲ្យដឹងថា ក្រុមការងារសម្របសម្រួល តាមដាន ត្រួតពិនិត្យនិងវាយតម្លៃ កិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ដោយមានសមាភាពចូលរួមចំនួន១០រូប ក្នុងនោះឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងារ។

      ដោយឡែក ក្រុមលេខាធិការ នៃក្រុមការងារសម្របសម្រួល តាមដាន ត្រួតពិនិត្យនិងវាយតម្លៃ កិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ដោយមានសមាភាពចូលរួម ចំនួន៧រូប ក្នុងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន និងជាប្រធាននាយកដ្ឋានទំនាក់ទំនងអន្ដរជាតិ ជាប្រធានក្រុមលេខាធិការ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ