លោកជំទាវ ជូ ប៊ុនអេង អញ្ជើញជាអធិបតីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីកិច្ចការពារកុមារពីអំពើជួញដូរ ការរំលោភបំពានផ្សេងៗ និងការធ្វើទេសន្តប្រវេសន៍
September 07, 2020    អ្នកទស្សនា :

      (សណ្ឋាគារកាំបូឌីយ៉ាណា​ រាជធានីភ្នំពេញ​ )​៖ ព្រឹកថ្ងៃចន្ទទី​ ០៧ ខែកញ្ញា​ ឆ្នាំ​២០២០​ នៅសាលប្រជុំសណ្ឋាគារកាំបូឌីយ៉ាណា គ.ជ.ប.ជ​ បានបេីកសិក្ខាសាលាថ្នាក់ជាតិ​ "ស្តីពីកិច្ចការពារកុមារពីអំពើជួញដូរ​ ការរំលោភបំពានផ្សេងៗ​ និងការធ្វេីទេសន្តរប្រវេសន៍​ "រវាងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំ​ពេីជួញដូរមនុស្ស​ និង​អង្គការឆាលហ្វាន់ (Child Fund)​។ សិក្ខាសាលានេះប្រព្រឹត្តិឡេីងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ​ ជូ​ ប៊ុនអេង​ រដ្ឋលេខាក្រសួងមហាផ្ទៃ​ និង​ជា​អនុប្រធានអចិន្ត្រៃយ៍​ លោកជំទាវ ប៉ែន រ៉ាស៊ី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល លោកជំទាវ ឧត្តមសេនីយ៍ឯក​ វេជ្ជ.ប៉ុណ្ណ​ សំខាន់​ អគ្គលេខាធិការ​ គ.ជ.ប.ជ​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និង លោក ប្រាសាន់ វ័រម៉ា ប្រធានប្រចាំប្រទេសអង្គការឆាលហ្វាន់។

      សិក្ខាសាលានេះមានការចូលរួមពី​ ឯកឧត្តម​ លោកជំទាវជា អគ្គលេខាធិការរង​ ប្រធានលេខាធិការដ្ឋានរដ្ឋបាល​-សរុប​ ប្រធាន​ ក្រុមជំនួយកិច្ចការ​ នៃ​ គ.ជ.ប.ជ​ និងតំណាងថ្នាក់ដឹកនាំទទួលបន្ទុកកិច្ចការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ អង្គការដៃគូ​អភិវឌ្ឍពាក់ព័ន្ធ​ មានអង្គការឆាលហ្វាន់​(Child Fund) -អង្គការ​ IOM​។​

      សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង ផ្លាស់ប្តូរបទពិសោធន៍ភាពប្រឈម និងដំណោះស្រាយ ក្នុងការអនុវត្តកម្មវិធីក្រសួងស្ថាប័ន និងអង្គការដៃគូរជាតិ អន្តរជាតិពាក់ព័ន្ធស្តីពីការបង្ការទប់ស្កាត់ ឆ្លើយតបទៅនឹងបញ្ហាកុមារ និងការជួញដូរ ការរំលោភបំពានផ្សេងៗ និងទេសន្តរប្រវេសន៍។

      បន្ថែមពីនេះ សិក្ខាសាលានេះក៏ពិភាក្សាអំពីសកម្មភាពរបស់ក្រសួងស្ថាប័ន និងអង្គការដៃគូរលើកិច្ចការពារកុមារចាប់ពីត្រីមាសទី៤ ឆ្នាំ២០២០ ដល់បំណាច់ឆ្នាំ២០២១ ឆ្លើយតបនឹងផែនការយុទ្ធសាស្រ្តជាតិប្រឆាំងការជួញដូរមនុស្ស ២០១៩-២០២៣ និងបង្ហាញអំពីការខិតខំរបស់យើងទាំងអស់គ្នា ដើម្បីបញ្ឈប់អំពើជួញដូរ ការរំលោភបំពាន និងការធ្វើទេសន្តរប្រវេសន៍របស់កុមារនៅកម្ពុជា៕

ប្រភព៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ