ឯកឧត្តម លឹម ផាន់ភារៈ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យវឌ្ឍនភាព និងលទ្ធផលការងាររបស់ក្រុមការងារបង្ការ​ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ
September 03, 2020    អ្នកទស្សនា :

      នៅសាលប្រជុំអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នាថ្ងៃពុធទី០២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការ ក្រុមការងារបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩(COVID-19) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យវឌ្ឍនភាព និងលទ្ធផលការងាររបស់ក្រុមការងារបង្ការ​ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រធាននាយកដ្ឋាន-ស្ថានីយ អនុប្រធាននាយកដ្ឋាន សមាជិកក្រុមការងារ។

      ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករង បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីពិភាក្សាពិនិត្យលើវឌ្ឍនភាព និងលទ្ធផលការងារ របស់ក្រុមការងារបង្ការ​ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងវិធានការ ការពារការចម្លងវីរុសកូវីដ-១៩ ឲ្យបានល្អប្រសើរ នៅតាមបណ្តាអង្គភាព ចំណុះអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ។

      ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានណែនាំដល់ប្រធានអង្កភាពទាំងអស់ ត្រូវយកចិត្តទុកដាក់លើការងារបង្ការទប់ស្កាត់ និងត្រូវមានអនាម័យជាប់ជាប្រចាំនៅក្នុងអង្គភាព ជាពិសេសមន្រ្តីទាំងអស់ គឺទាំងមន្ត្រីរាជការសុីវិល និងមន្ត្រីនគរបាលជាតិ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពផ្ទាល់ខ្លួន ក្នុងពេលបំពេញភារកិច្ច និងនៅគេហដ្ឋាន ដោយអនុវត្តអោយបានម៉ត់ចត់ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ព្រោះថាការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ (COVID-19) នៅលើពិភពលោក មិនទាន់មានសញ្ញាថមថយនៅឡើយទេ ហើយក៍ពុំទាន់មានវ៉ាក់សាំងការពារដែរ៕

ប្រភព៖ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ