អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំប្រកាសសុពលភាព និងដំណើរការរបស់គណៈកម្មការដឹកនាំការងារត្រួតពិនិត្យ ឆែកឆេរ ដើម្បីពង្រឹងការងារ សន្តិសុខ សុវត្ថិភាព នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត
September 03, 2020    អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ នៅសាលប្រជុំអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងជាប្រធានគណៈកម្មការដឹកនាំការងារត្រួតពិនិត្យ ឆែកឆេរ ដើម្បីពង្រឹងការងារ សន្តិសុខ សុវត្ថិភាព នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំ ប្រកាសសុពលភាព និងដំណើរការរបស់គណៈកម្មការដឹកនាំ ការងារត្រួតពិនិត្យ ឆែកឆេរ ដើម្បីពង្រឹងការងារ សន្តិសុខ សុវត្ថិភាព នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។

      ក្នុងកិច្ចប្រជុំនេះផងដែរមានការចូលរួមពី ឯកឧត្តម អ៊ួន សុទ្ធា អនុរដ្ឋលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានគណៈកម្មការ និងមានការចូលរួមពីឯកឧត្តមអនុប្រធាន សមាជិក នៃគណៈកម្មការជាច្រើនរូបទៀតផងដែរ។

      សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការដឹកនាំ ការងារត្រួតពិនិត្យ ឆែកឆេរ ដើម្បីពង្រឹងការងារ សន្តិសុខ សុវត្ថិភាព នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ដោយគណៈកម្មការនេះមានភារកិច្ចត្រួតពិនិត្យ ឆែកឆេរ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ដើម្បីទប់ស្កាត់ការប្រព្រឹត្តបទល្មើស និងពង្រឹងការងារសន្តិសុខ សុវត្ថិភាព៕

ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ