អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផលអង្កេតស្រាវជ្រាវករណីបណ្តឹងប្រជាពលរដ្ឋមួយរូបរស់នៅរាជធានីភ្នំពេញ
September 01, 2020    អ្នកទស្សនា :

      នាព្រឹកថ្ងៃអង្គារទី០១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផលអង្កេតស្រាវជ្រាវករណីបណ្តឹងប្រជាពលរដ្ឋមួយរូបរស់នៅរាជធានីភ្នំពេញ គោរពជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំអន្តរាគមន៍ ដោយចោទប្រកាន់អាជ្ញាធរឃុំ ស្រុក នៅខេត្តកំពង់ស្ពឺថា មានអ្នកឈូសឆាយដីរបស់គាត់ ដែលមានដីកាសម្រេចរក្សាការពាររបស់សាលាដំបូងខេត្តកំពង់ស្ពឺ ស្ថិតឃុំក្រាំងដឺវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឱ្យជួយហាមឃាត់ និងទប់ស្កាត់គ្រឿងចក្រ ប៉ុន្តែអាជ្ញាធរមិនចាត់វិធានការនោះទេ។

      កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ