អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែសីហា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែកញ្ញាឆ្នាំ២០២០
August 31, 2020    អ្នកទស្សនា :

      រសៀលថ្ងៃចន្ទទី៣១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែសីហា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែកញ្ញាឆ្នាំ២០២០ របស់អគ្គាធិការដ្ឋាន។

      កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាននិងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ។

     ក្នុងកិច្ចប្រជុំប្រចាំខែនេះ ឯកឧត្តមមានប្រសាសន៍ណែនាំថា យើងត្រូវត្រួតពិនិត្យតាមដាន ផ្ទៀងផ្ទាត់ការអនុវត្តការងារជាក់ស្តែងទៅនឹងផែនការសកម្មភាពឆ្នាំ២០២០ ដើម្បីជាមូលដ្ឋានសម្រាប់ត្រៀមរៀបចំផែនការសកម្មភាពឆ្នាំ២០២១។ ឯកឧត្តមបន្តទៀតថា ផែនការសកម្មភាពឆ្នាំ២០២០ ចាំបាច់ត្រូវមានការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំនូវរាល់ការអនុវត្តសកម្មភាព តាមរយៈរបាយការណ៍លទ្ធផលការងារប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ ដោយធៀបទៅនឹងសកម្មភាព និងសូចនករដែលបានកំណត់។

      ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានផ្សព្វផ្សាយពីសេចក្តីណែនាំស្តីពី វិសមភាពក្នុងការបំពេញមុខងារសាធារណៈនិងការប្រកបវិជ្ជាជីវៈជាមេធាវីរបស់មន្ត្រីរាជការក្រសួងមហាផ្ទៃ ដែលក្រសួងបានដាក់ចេញកាលពីខែសីហាកន្លងមក ។ ឯកឧត្តមបានណែនាំ ដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាអគ្គាធិការរង ប្រធាននាយកដ្ឋាន ត្រូវអនុវត្ត និងផ្សព្វផ្សាយបន្តទៅមន្ត្រីឱវាទ ឱ្យបានទំលូទំលាយ។ ឯកឧត្តមក៏បានណែនាំ ឯកឧត្តម លោកជំទាវ ប្រធាននាយកដ្ឋាន ត្រូវបញ្ជូនឈ្មោះមន្ត្រីដែលជាមេធាវី មកអគ្គាធិការដ្ឋាន ដើម្បីមានមូលដ្ឋានគោរពរាយការណ៍ជូនក្រសួង។

      ឯកឧត្តមបានស្នើ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ត្រូវតាមដាន និងផ្តល់ព័ត៌មានជាបន្ទាន់ ករណីបានទទួលដំណឹងថាមានបុគ្គលណាមួយបានយកឈ្មោះអគ្គាធិការដ្ឋានទៅប្រើប្រាស់ដោយខុសច្បាប់ ដើម្បីបម្រើផលប្រយោជន៍ ឬដោយប្រការណាមួយ។

      ឯកឧត្តមបានណែនាំឯកឧត្តម លោកជំទាវ អស់លោក ដែលត្រូវចាត់អញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំ ឬកម្មវិធីនានា ត្រូវរាយការណ៍ពីលទ្ធផលនៃកិច្ចប្រជុំនោះ និងដោយឡែក ចំពោះក្រុមការងារចុះអង្កេតស្រាវជ្រាវ ហើយត្រូវបានចុះអង្កេតរួចហើយ ត្រូវធ្វើរបាយការណ៍ពីលទ្ធផលបឋមមួយជំហានសិន ដោយត្រូវភ្ជាប់ឯកសារយោងនានាមកជាមួយផង។

      បន្ទាប់ពីអង្គប្រជុំបានពិនិត្យ ពិភាក្សាដោយយកចិត្តទុកដាក់រួចមក ឯកឧត្តមបានជូនក្រុមការងារជំនាញរៀបចំរបាយការណ៍កែសម្រួលឡើងវិញតាមស្មារតីអង្គប្រជុំ និងចំពោះលើកទិសដៅការងារបន្ត ឯកឧត្តមបានណែនាំត្រូវផ្អែកតាមផែនការសកម្មភាពឆ្នាំ២០២០ជាមូលដ្ឋាន។

      ជាកិច្ចបញ្ចប់ ឯកឧត្តមបានថ្លែងការអគុណ និងជូនពរ ឯកឧត្តម លោកជំទាវ អស់លោក ជោគជ័យគ្រប់ភារកិច្ច៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ