កិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពនៃការងារអនុវត្តគម្រោងរដ្ឋបាលអេឡិចត្រូនិច Documents Management System (DMS) របស់អគ្គលេខាធិការដ្ឋាន
August 31, 2020    អ្នកទស្សនា :

      ទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពនៃការងារអនុវត្តគម្រោងរដ្ឋបាលអេឡិចត្រូនិច Documents Management System (DMS) របស់អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដែលធ្វើបទបង្ហាញដោយនាយកដ្ឋានព័ត៌មានវិទ្យា។

      ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ឯកឧត្តម ប្រធាន អនុប្រធាននាយកដ្ឋាន លេខាធិការដ្ឋានចំណុះអគ្គលេខាធិការដ្ឋាន ព្រមទាំងអង្គភាព និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ