ក្រសួងមហាផ្ទៃ ចូលរួមសន្និសីទស្តីពីការតភ្ជាប់អាស៊ានលើកទី១១ តាមរយៈសន្និសីទវីដេអូ ក្រោមប្រធានបទ «លើកកម្ពស់ភាពស្អិតរមួត»
August 28, 2020    អ្នកទស្សនា :

      នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ ចូលរួមសន្និសីទស្តីពីការតភ្ជាប់អាស៊ានលើកទី១១ តាមរយៈសន្និសីទវីដេអូ ជាមួយនិងប្រទេសជាសមាជិកអាស៊ានផ្សេងទៀត ក្រោមប្រធានបទ «លើកកម្ពស់ភាពស្អិតរមួត» និងការឆ្លើយតបអាស៊ាន តាមរយៈការតភ្ជាប់ប្រកបដោយភាពរឹងមាំ នៃការអភិវឌ្ឍធនធានមនុស្ស ក្រោមអធិបតីភាពឯកឧត្តម ស៊ វរិន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីអគ្គលេខាធិការរង ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។

      ជាកិច្ចចាប់ផ្ដើម ឯកឧត្តម Tran Duc Binh ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអាស៊ាន បានថ្លែងមតិស្វាគមន៍ទៅកាន់ប្រទេសជាសមាជិកដែលចូលរួមក្នុងសន្និសីទនេះ ដោយបានលើកឡើងថា សន្និសីទនេះជាខួបទី១០នៃការបង្កើតផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ (Master Plan on ASEAN Connectivity 2025)ដែលបានបង្កើតឡើងកាលពីឆ្នាំ២០១០។ ឯកឧត្តមបានបន្តថា សន្និសីទនេះជាវេទិកាសម្រាប់ប្រទេសដែលជាសមាជិកអាស៊ានចូលរួមក្នុងការកំណត់នូវវិស័យជាអាទិភាព ដើម្បីពង្រឹងការអនុវត្តផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥។

      ជាងនេះទៀត ឯកឧត្តម បានបន្ថែមថា សន្និសីទលើកទី១១ មានលក្ខណៈខុសប្លែកពីឆ្នាំកន្លងទៅ ដោយហេតុថាប្រទេសនានាកំពុងទទួលរងឥទ្ធិពលអវិជ្ជមានពីជំងឺកូវីដ-១៩ ហើយកិច្ចប្រជុំនេះ ជាឱកាសដ៏សំខាន់សម្រាប់ប្រទេសដែលជាសមាជិកអាស៊ានទាំងអស់ ក្នុងការពិនិត្យ និងពិភាក្សា ដើម្បីរកដំណោះស្រាយ និងវិធីសាស្ត្រប្រឈមមុខនឹងបញ្ហាទាំងឡាយ។ ក្នុងនោះផងដែរ ឯកឧត្តម បានបង្ហាញក្ដីសង្ឃឹមថា សម្រាប់សន្និសីទលើកទី១១នេះ នឹងទទួលបាននូវលទ្ធផលផ្លែផ្កាច្រើន តាមរយៈការពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នារវាងសមាជិកដែលបានចូលរួម។

      គួរបញ្ជាក់ថា សន្និសីទស្តីពីការតភ្ជាប់អាស៊ានលើកទី១១នេះត្រូវបានរៀបចំឡើងដោយប្រទេសវៀតណាមដែលជាប្រធានអាស៊ាន ក្នុងគោលបំណងផ្លាស់ប្ដូរទស្សនៈ និងកំណត់សក្ដានុពល នៃកិច្ចសហប្រតិបត្តិការជំរុញរបៀបវារៈ នៃការតភ្ជាប់អាស៊ាន និងរិះរកវិធានការ និងឱកាស ដើម្បីកាត់បន្ថយជំងឺកូវីដ-១៩។ ព្រមជាមួយគ្នានេះ សន្និសីទស្តីពីការតភ្ជាប់អាស៊ានលើកទី១១នេះ មានការពិភាក្សាលើប្រធានបទមួយចំនួន ដូចជា៖ ផលប៉ះពាល់ថ្នាក់តំបន់នៃការរីករាលដាលនូវជំងឺកូវីដ-១៩, ការតភ្ជាប់សង្វាក់ការផ្គត់ផ្គង់សម្រាប់ការឆ្លើយតបជំងឺកូវីដ១៩ និងការស្ដារឡើងវិញ, និងការព្រាងលើការតភ្ជាប់អាស៊ានសម្រាប់ពេលអនាគត៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ