ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ អញ្ជើញដឹកនាំប្រតិភូពិនិត្យការសាងសង់ស្តូបសមិទ្ធផលសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅវិមានឈ្នះឈ្នះ
August 27, 2020    អ្នកទស្សនា :

      ភំ្នពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ពិនិត្យការសាងសង់ស្តូបសមិទ្ធផលសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅវិមានឈ្នះឈ្នះ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភំ្នពេញ។

      ក្នុងឱកាសចុះពិនិត្យការសាងសង់ ស្តូបសមិទ្ធផលសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅវិមានឈ្នះឈ្នះនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានណែនាំក្រុមជំនាញវិស្វករ និងក្រុមជាងឲ្យយកចិត្តទុកដាក់ ក្នុងការសាងសង់ ប្រកបដោយបទដ្ឋានត្រឹមត្រូវ និងឲ្យមានគុណភាព សោភណភាពសក្តិសមនឹងគុណតម្លៃរបស់កងកម្លាំង ដែលបានលះបង់ខ្ពស់ ក្នុងការថែរក្សាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

      ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ បញ្ជាក់ថា សមិទ្ធផលនេះ សបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ រំលឹកដល់វីរៈភាព មនសិការស្នេហាជាតិ របស់កងកម្លាំងប្រដាប់អាវុធ ជាពិសេសដើម្បីបង្ហាញអោយអ្នកជំនាន់ក្រោយបានយល់ បានដឹងពីគំរូវីរៈភាពរបស់បងៗជំនាន់មុន។

      យោងតាមរបាយការណ៍ និងគំរូប្លង់ របស់លោកវរសេនីយ៍ឯក គង់ សុធា នាយករង វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល បានឲ្យដឹងថា នគរបាលជាតិ និងកងរាជអាវុធហត្ថ បានសហការរៀបចំប្លង់សម្រាប់សាងសង់សួន សមិទ្ធផលសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយមានរចនាបទ រូបស្តូបទាំងមូលបែរទៅរកវិមានឈ្នះឈ្នះ តំណាងឲ្យ «ទស្សនវិស័យរួមរបស់នគរបាលជាតិនិងកងរាជអាវុធហត្ថ ក្នុងកិច្ចសហការ សាមគី្គ មូលមតិជាធ្លុងមួយ ស្របជាមួយនឹងគោលនយោបាយ កម្មវិធីនយោបាយ យុទ្ធសាស្រ្តនានាជាមួយនឹងការដឹកនាំរបស់ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាល ការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា»។

      លោកបន្តថា ស្តូបនេះ នឹងចាប់ផ្តើមបុកគ្រិះនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ហើយហេដ្ឋារចនាសម្ព័ន្ធនេះ ដែលជាគោលដៅ នឹងខិតខំធ្វើឲ្យសម្រេចក្នុងអំឡុងចុងខែវិចិ្ឆកា ឆ្នាំ២០២០៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ