ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ៖ ការចរាចរលិខិតរបស់អគ្គលេខាធិការដ្ឋាន តែងតែមានលក្ខណៈរលូន មិនមានភាពយឺតយ៉ាវឡើយ
August 27, 2020    អ្នកទស្សនា :

      ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ បានលើកឡើងថា ការចរាចរលិខិតរបស់អគ្គលេខាធិការដ្ឋាន តែងតែមានលក្ខណៈរលូន មិនធ្លាប់មានភាពយឺតយ៉ាវម្ដងណាឡើយ ហើយមន្ត្រីជំនាញតែងតែមានការទទួលខុសត្រូវខ្ពស់។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។

      ឯកឧត្តម សន្តិបណ្ឌិត បានលើកឡើងថា «ក្នុងមួយថ្ងៃ ត្រូវមានការចរាចរលិខិតចេញ-ចូលច្រើន ប៉ុន្តែមិនមានលិខិតណាមួយយឺតពេល និងបម្រើការងារយឺតពេលនោះទេ។ ប្រសិនបើការងារបំពេញបានរលូន នោះអ្នកបំពេញការងារបានត្រឹមរួចខ្លួន ប៉ុន្តែប្រសិនបើការចរាចរលិខិតមានភាបយឺតយ៉ាវតែមួយច្បាប់ នឹងមានការចោទសួរថា ហេតុអ្វីបានជាយឺត»។

     ឯកឧត្តមបានបន្តថា ការងាររដ្ឋបាលមិនមែនជាការងារងាយស្រួលឡើយ ហើយដើម្បីបំពេញការងារនេះបានល្អ មន្ត្រីជំនាញរដ្ឋបាលត្រូវប្រកបដោយវិចារណញ្ញាណ មានការយល់ដឹងច្បាស់ ទាំងលក្ខណៈផ្លូវច្បាប់ បច្ចេកទេស និងការប្រើប្រាស់ភាសា ពាក្យពេចន៍ជាដើម ព្រោះថាលិខិតនីមួយៗត្រូវបំពេញ និងចរាចរតាមការិយាល័យរដ្ឋបាល និងបែងចែងទៅតាមអគ្គនាយកដ្ឋានពាក់ព័ន្ធនានា។

      ជាងនេះទៀត ចំពោះចំណុចវិជ្ជមាននេះ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ បានកោតសរសើរដល់ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ក៏ដូចជាមន្ត្រីគ្រប់ជាន់ថ្នាក់ ចំពោះការខិតខំប្រឹងប្រែងអនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួនដោយទទួលបានលទ្ធផលល្អគួរឲ្យកត់សម្គាល់ និងមានប្រសិទ្ធភាពខ្ពស់៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ