ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ
August 27, 2020    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការដ្ឋាន ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាននាយកដ្ឋាន លេខាធិការដ្ឋានចំណុះអគ្គលេខាធិការដ្ឋាន ព្រមទាំងអង្គភាព និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។

      សូមជម្រាបជូនថា អគ្គលេខាធិការដ្ឋាន បំពេញមុខងារជាសេនាធិការជូនក្រសួងមហាផ្ទៃ នៅក្នុងកិច្ចការសម្របសម្រួលជាមួយក្រសួង ស្ថាប័នជាតិ អន្តរជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាពចំណុះក្រសួងមហាផ្ទៃ និងវិស័យឯកជននានា លើការងាររដ្ឋបាល ការងាររៀបចំកិច្ចប្រជុំ និងសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ ការងារសរុប និងស្ថិតិ ការងារទំនាក់ទំនងអន្តរជាតិ ការងារបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន និងការងារកិច្ចការទីប្រឹក្សា និងជំនួយការ៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ