កិច្ចប្រជុំក្រុមការងារបច្ចេកទេសនៃក្រុមការងាររៀបចំសេចក្តីព្រាងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល
August 24, 2020    អ្នកទស្សនា :

      ទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យ រៀបចំខ្លឹមសារ បច្ចេកទេសនៃក្រុមការងាររៀបចំសេចក្តីព្រាងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ក្រោមអធីបតីភាព ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី តំណាងអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន នាយកដ្ឋានពាក់ព័ន្ធនានា ចំណុះក្រសួងមហាផ្ទៃ។

      នាឱកាសនោះ ឯកឧត្តម ហ៊ុយ វណ្ណៈ បានលើកឡើងថា កិច្ចប្រជុំនេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីប្រមូលព័ត៌មានពាក់ព័ន្ធមួយចំនួនពីបណ្តាអគ្គនាយកដ្ឋាន-អង្គភាពចំណុះក្រសួងមហាផ្ទៃ ធ្វើជាធាតុចូលលើសេចក្តីព្រាងស្ដីពី ក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថលថ្នាក់ជាតិដែលដឹកនាំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

      ឯកឧត្តម ហ៊ុយ វណ្ណៈ មានប្រសាសន៍បន្តថា ចំពោះក្រសួងមហាផ្ទៃ បានផ្តោតសំខាន់លើគម្រោងជាអាទិភាពចំនួន៤ រួមមាន៖ ទី១ ការចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មប្រជាពលរដ្ឋ, ទី២ ការងារចុះបញ្ចីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក, ទី៣ ការងារគ្រប់គ្រងជនអន្តោប្រវេសន៍ និងទី៤ ការផ្តល់សេវារដ្ឋាភិបាលថ្នាក់ក្រោមជាតិ តាមការិយាល័យច្រកចេញចូលតែមួយ។

      គួរបញ្ជាក់ថា រដ្ឋាភិបាលឌីជីថល គឺជាការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅក្នុងជួររាជរដ្ឋាភិបាលដើម្បីបង្កើនប្រសិទ្ធភាពការងារ ការគ្រប់គ្រង ការផ្តល់សេវាសាធារណៈ និងជំរុញការចូលរួមពីប្រជាពលរដ្ឋ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ