ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់២ សុខ សុគន្ធា អញ្ជើញដឹកនាំកម្លាំងចុះត្រួតពិនិត្យឆែកឆេរ ស្វែងរកសម្ភារខុសច្បាប់ ដើម្បីពង្រឹងការងារ សន្តិសុខ សុវត្ថិភាពនៅពន្ធនាគារខេត្តព្រះវិហារ
August 24, 2020    អ្នកទស្សនា :

      នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់២ សុខ សុគន្ធា អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងសហការី បានដឹកនាំកម្លាំងចុះត្រួតពិនិត្យឆែកឆេរ ស្វែងរកសម្ភារខុសច្បាប់ ដើម្បីពង្រឹងការងារ សន្តិសុខ សុវត្ថិភាពនៅពន្ធនាគារខេត្តព្រះវិហារ និងណែនាំលើការងារឆែកឆេរដើម្បីស្វែងរក និងដកហូតសម្ភារហាមឃាត់ នៅតាមអគារ និងបន្ទប់ឃុំឃាំង ដែលមានការចូលរួមពីលោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ យន់ ម៉ានីប្រធានពន្ធនាគារខេត្ត និងលោក លោកស្រី អនុប្រធានពន្ធនាគារ, លោកប្រធាន អនុប្រធាន ការិយាល័យ, លោក លោកស្រី ប្រធាន អនុប្រធានផ្នែក, ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់សរុបចំនួន ៣៩ នាក់ស្រ្តី ៥នាក់ ជាលទ្ធផលបានដកហូតសម្ភារហាមឃាត់មួយចំនួន និងសម្ភារដែលប៉ះពាល់ដល់ភាពចង្អៀតណែនក្នុងបន្ទប់។

      ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដម អគ្គនាយករង បាននាំយកអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម អគ្គនាយក មកផ្សព្វផ្សាយជូនថ្នាក់ដឹកនាំ និងមន្រ្តីពន្ធនាគារ មាន៥ ចំណុចដូចខាងក្រោម៖

១.ពិនិត្យរឿងវិន័យកងកម្លាំង គោរពបទបញ្ជា ការគោរពគំនាប់ក្រមសីលធម៌ ការបែងចែកវេនប្រចាំការ និងវេនយាមកាមឱ្យម៉ឺងម៉ាត់។

២.ពង្រឹងសន្តិសុខយាមកាមតាមប៉ុស្តិ៍ប៉មនិងគោលដៅ។

៣.បន្តឆែកឆេរជាប្រចាំ រកបទល្មើសដែលច្បាប់បានហាមឃាត់និងសម្ភារមួយចំនួនដែលមិនចាំបាច់ចេញពីបន្ទប់។

៤.យកចិត្តទុកដាក់លើបញ្ហាសុខភាព និងការរស់នៅរបស់ជនជាប់ឃុំ និងវិធានការបង្ការការពារជំងឺកូវីដ១៩។

៥.យកចិត្តទុកដាក់លើការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ ការងារអប់រំកែប្រែ និងស្តារនីតិសម្បទា។

      ព្រមជាមួយនោះ ឯកឧត្តម ក៏បានចែកជូនវត្ថុអនុស្សាវរីយ៍ ថវិកាមួយចំនួនដល់មន្ត្រី និងសម្ភារចំនួនបំរេីឱ្យការងារដ្ឋបាលដល់អង្គភាពពន្ធនាគារ៕

ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ