នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ ដឹកនាំវេនប្រចាំការក្រុមទី៥ ជាទូទៅសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានលក្ខណៈល្អប្រសើរ ប្រជាពលរដ្ឋធ្វើដំណើរទេសចរណ៍កម្សាន្តចំនួន ១៦ខេត្ត ស្មើនឹង ១៤១កន្លែង សរុបមនុស្សចំនួន ៨៦៥.០៥៥នាក់ (ជនបរទេស ៧.០១៩នាក់)
August 22, 2020    អ្នកទស្សនា :

      ភំ្នពេញ៖ ដើម្បីធានាបានការបញ្ជាដឹកនាំកិច្ចប្រតិបត្តិការរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្របពេលដែលប្រជាពលរដ្ឋខ្មែរត្រូវបានធ្វើដំណើរទៅលេងស្រុកកំណើត ឬទេសចរណ៍កម្សាន្តនៅតាមទីកន្លែងផ្សេងៗប្រកបដោយសុខសុវត្ថិភាព របៀបរៀបរយបានល្អប្រសើរ ក្នុងឱកាសរាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យមន្រ្តីរាជការ និយោជិត កម្មករ ឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំថ្មី ចំនួន៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០នោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំវេនប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដែលជាវេនប្រចាំការក្រុមទី៥ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ នៅទីបញ្ជាការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

      ក្នុងវេនប្រចាំការក្រុមទី៥នេះ រួមមាន ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ ជាប្រធាន, ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ ជាអនុប្រធាន រួមនឹងឯកឧត្តម ឧត្តមសេនីយ៍ ប្រធាន-អនុប្រធាននាយកដ្ឋាន-អង្គភាពជាច្រើនរូបទៀតជាសមាជិក។

      ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ បាននាំយកប្រសាសន៍ផ្តាំផ្ញើរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ថា ក្រុមប្រចាំការវេននីមួយៗ មានភារកិច្ចប្រមូលផ្តុំនូវសភាពការណ៍តាមបណ្តារាជធានី-ខេត្ត សហការតាមអនុក្រឹត្យលេខ១០១ អនក្រ.បក ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាល ព្រមទាំងបូកសរុបរបាយការណ៍សភាពការណ៍ប្រចាំថ្ងៃជូនថ្នាក់ដឹកនាំ ដើម្បីជ្រាប និងចង្អុលដឹកនាំ។

      សូមជម្រាបថា ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ សភាពការណ៍ព្រំដែន៖ ច្រកទ្វារព្រំដែនកម្ពុជា-ថៃ-វៀតណាម-ឡាវទាំងអស់ នៅតែបន្តបិទជាបណ្តោះអាសន្ន ដោយសារបញ្ហាការរីករាលដាលនៃជម្ងឺកូវីដ១៩ ប៉ុន្តែការដោះដូរទំនិញនៅចំណុចតំបន់ ស នៃភាគីទាំងសងខាងនៅរក្សាដដែល រហូតដល់មានការជូនដំណឹងជាថ្មី។

      ដោយឡែកសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់មានលក្ខណៈល្អប្រសើរពុំមានអ្វីគួរឲ្យកត់សម្គាល់នោះទេ ប្រជាពលរដ្ឋធ្វើដំណើរទេសចរណ៍កម្សាន្តចំនួន ១៦ខេត្ត ស្មើនឹង ១៤១កន្លែង សរុបមនុស្សចំនួន ៨៦៥.០៥៥នាក់ (ជនបរទេស ៧.០១៩នាក់)។

      ចំពោះសភាពការណ៍បទល្មើសព្រហ្មទណ្ឌ សមត្ថកិច្ចបង្រ្កាបបាន ៨/១០លើក ឃាត់ខ្លួន ៨នាក់៖ ក្នុងនោះបទល្មើសឧក្រិដ្ឋ (ឃាតកម្ម) ២លើក ឃាត់ខ្លួន ១នាក់ បណ្តាលឲ្យស្លាប់ ២នាក់។ បទល្មើសមជ្ឈឹម បង្រ្កាបបាន ៧/៨លើក ឃាត់ខ្លួន ៧នាក់ ៖ លួច ២លើក ឃាត់ខ្លួន ២នាក់, ហិង្សាដោយចេតនា ២លើក ឃាត់ខ្លួន ១នាក់, ហិង្សាក្នុងគ្រួសារ ៤លើក ឃាត់ខ្លួន ៤នាក់ បណ្តាលឲ្យរបួស ៦នាក់ និងបាត់បង់សម្ភារមាសប្រាក់មួយចំនួន។

      គ្រោះថ្នាក់សង្គមកើតឡើងចំនួន ២៤លើក៖ គ្រោះថ្នាក់ចរាចរណ៍ ៨លើក ស្លាប់ ៣នាក់ របួស ១១នាក់, អគ្គិភ័យ ១លើក ឆេះតូប ១ខ្នង, អត្តឃាត ៤លើក ស្លាប់ ៤នាក់ និងគ្រោះថ្នាក់ផ្សេងៗ ១១លើក ស្លាប់ ១០នាក់។

      ដោយឡែកលទ្ធផលរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ ៣៩ អ.ន.ក្រ ផាកពិន័យយានយន្តសរុប ៦៦២គ្រឿង ក្នុងនោះរថយន្ត ១៨៦គ្រឿង (រថយន្តធំ ២៤គ្រឿង) និងម៉ូតូ ៤៧៦គ្រឿង៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ